ដូចដែលបានជ្រាបកន្លងមក ថាទីផ្សារមូលប​ត្រកម្ពុជាលើកដំបូងបានចាប់ដំណើរការ នៅថ្ងៃទី​ ១៨ខែ មេសា ឆ្នាំ ២០១២។ ដែលនៅថ្ងៃសំខាន់នេះ មូលប​ត្រកម្មសិទ្ធ របស់​រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញត្រូវបានចុះប​ញ្ជី។​ ​ម្យ៉ាងទៀតនេះគឺជាសញ្ញាណមួយ នៃការ អភិវឌ្ឍន៍វិស័យមូលបត្រ​កម្ពុជាសំរាប់សហគ្រាស សំរាប់ដំណើរការឯកជនភាវូបនីយកម្ម​ សំរាប់វិស័យហរិញ្ញវត្ថុ និង​សេដ្ឋកិច្ចជាតិ។ វាជាឱកាសដ៏ល្អសំរាប់វិនិយោគិន ក្នុងការ វិនិយោគតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលពេញនិយម។

/

ជោគជ័យនៃការបោះផ្សាយមូលបត្រកម្មសិទ្ធលើកដំបូង(IPO)របស់កម្ពុជា       យោងតាមលទ្ធផលផ្លូវការនៃការបោះផ្សាយមូលបត្រកម្មសិទ្ធលើកដំបូង(IPO) របស់​រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ពី គណៈកម្មការមូលបត្រកម្ពុជា  រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ គឺជាក្រុមហ៊ុន រដ្ឋដំបូងដែលត្រូវបានធ្វើឯកជនភាហូបនីយកម្ម និងបានធ្វើការបោះផ្សាយ មូល បត្រកម្ម សិទ្ធលើកដំបូង(IPO)របស់កម្ពុជា ។​នៅក្នុងដំណើរការ(IPO) មានវិនិយោគិនចំនួន ១០៥១​ ​​រូបដែលបានចូលរួមដំណាក់កាលប៊ុកបៀលឌីង។​​ប៉ុនែ្តមានត្រឹមតែវិនិយោគិនចំនួន ៥១៥​រូប ប៉ុណ្ណោះទទួលបាន​ជោគជ័យនៅក្នុងដំណាក់កាលនេះ។​អ្នកកាសែត អ្នកវិភាគ ហរិញ្ញវត្ថុ អ្នកតាមដានសេដ្ឋកិច្ច និង​ អង្គភាពផ្សេងទៀតជាច្រើនមាន ការភ្ងាក់ផ្អើលចំពោះ ចំនួនទឹកប្រាក់ដែលមានប្រហែលជាង ២០០​លានដុល្លារ ដែលបានស្នើទិញនោះ ប្រមាណធំ ជាង ១៥ នៃចំនួនមូលធនសរុបដែលមានលក់ជាសាធារណៈ។​

ម៉្យាងវិញទៀត ដំណាក់កាលប៊ុកបៀលឌីងគឺពិតជាទទួលបាន​ជោគជ័យ ហើយការធ្វើ បរិវិសកម្មវិញ គឺលើសពីចំនួនមូលបត្រដែលដាក់លក់។ ទាំងនេះគឺជាសញ្ញាណវិជ្ជមាន ចំពោះទីផ្សារភាគហ៊ុនកម្ពុជា។ លទ្ធផលបានបង្ហាញថាចំនួនវិនិយោគិនជោគជ័យក្នុងស្រុក ដែលបានដាក់សំណើ ទិញគឺមានចំនួន ១០.២ ភាគរយ និង វិនិយោគិនបរទេសមាន ត្រឹមតែ ៥.៧ ភាគរយនៃមូលបត្រ ដែលត្រូវបានធ្វើបរិវិសកម្ម ។ ចំនួនលើសលុបនៃការធ្វើបរិវិសកម្មនេះ គឺជាភស្តុតាងបង្ហាញពីចំណាប់អារម្មណ៏យ៉ាងខ្លាំង ទៅលើទីផ្សារមូលបត្រកម្ពុជា។

ទស្សនះសុទិដ្ឋនិយមចំពោះទីផ្សារមូលបត្រនាពេលអនាគតនេះគឺជាពេលដ៏ល្អបំផុតសំរាប់ប្រជាជនកម្ពុជាដើម្បីចាប់ផ្តើមទីផ្សារមូលបត្រទន្ទឹមនិងទិដ្ឋភាពវិជ្ជមាន នៃទីផ្សារសកលនិងចំនួនកើនឡើងនៃតម្រូវការវិនិយោគក្នុងប្រទេស កម្ពុជា។ ឆ្នាំ ២០១២ គឺជាឆ្នាំដ៏សំខាន់បំផុតសំរាប់ប្រជាជនកម្ពុជា នៅពេលដែលកម្ពុជាមាន តួនាទី ជាប្រធានអាស៊ាន និង ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ២០។ ទាំងនេះពិតជា ជួយបង្កើនមុខមាត់ កម្ពុជាទៅក្នុងសេដ្ឋកិច្ចពិភពលោកនិង ព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត ផេ្សងទៀត។

ប្រភព៖ CVS