ម៉ិចស៊ិក៖ តាមការអោយដឹងពីក្រុមអ្នកបុរាណវិទ្យា កាលពេលថ្មីៗនេះថា ពួកគេបានជួបប្រទះឃើញទីក្រុង ដ៏ចំណាស់មួយរបស់ ម៉ៃយ៉ាន (Mayan City) នៅក្នុងព្រៃដ៏ជ្រៅមួយ ហើយទីក្រុងមួយនេះ ទំនងជាត្រូវបានមនុស្សទុកចោល អស់រយៈពេលជាង ១០០០ពាន់ឆ្នាំមកហើយ។

លោក Ivan Sparjc ជាជំនួយការសាស្រ្ដាចារ្យ ផ្នែកវិទ្យាសាស្រ្ដ និងសិស្បៈ ប្រទេសសូវីនៀបានប្រាប់អោយដឹងថា ទីក្រុងដែលត្រូវបានកប់នៅក្នុងកណ្ដាលព្រៃដ៏ជ្រៅ និងក្រាស់ នៃប្រទេសម៉ិចស៊ិកនេះ គឺមានឈ្មោះថា Chactun ដែលមានន័យថា ថ្មក្រហម Red Rock ឬ Large Rock ។


លោក Ivan បានបញ្ចាក់ថា ទីក្រុងនេះ ស្ថិតក្នុងនៅត្រង់ដីខ្ពស់មួយកន្លែង ដែលលាតសន្ទឹងលើផ្ទៃដីប្រមាណជា ២២ហិកតា។ លោកបានបន្ថែមថា ការស្រាវជា្រវជំហ៊ានដំបូង គឺអាចរកឃើញថា មានពីរ៉ាមីតចំនួន ១៥ ដែលក្នុងនោះ មានមួយ គឺកម្ពស់ ៧៥ ហ្វីត និងក្រៅពីនោះ នៅមានរបងថ្មបុរាណជាច្រើនទៀត។ ការស្រាវជ្រាវរកឃើញនូវអ្វី ដែលប្លែកៗ យើងនឹងបានដឹង នៅពេលក្រោយទៀត៕
ដោយ៖ រដ្ឋាប្រភព៖ dailymail