យោងតាមការស្រាវជ្រាវរបស់ InterMatch ដែលជាគេហទំព័រផ្គត់ផ្គង់ការងារដល់និស្សិត នៅអាមេរិក កម្មសិក្សាការី នៅ Twitter ត្រូវទទួលបានប្រាក់ខែខ្ពស់ជាងច្រើន ធៀបនឹង Microsoft ឬ Adobe ឬមួយ Facebook។
១/ Twitter

-ប្រាក់បៀវត្សមធ្យម ៖ ៦,៩៣៨ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ ១២០-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ១១៦,០៣២ ដុល្លារកម្មសិក្សាការីជាច្រើនរបស់ Twitter ឱ្យដឹងថា ពួកគេទទួលបានសិទ្ធិ និងការងារដូចបុគ្គលិក ពេញសិទ្ធិ។ បន្ទាប់ពីសម្រេចបានគម្រោងដំបូង ពួកគេនឹងមានឱកាស អនុវត្តគម្រោងពេញម៉ោង។ ២/ Facebook
-ប្រាក់បៀវត្សមធ្យម ៖ ៦,០៥៦ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ ៧៥០-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ១០០,១០៥ ដុល្លារFacebook គឺជាបណ្ដាញសង្គមធំបំផុតក្នុងពិភពលោក និងល្បីខាងផ្ដល់ប្រាក់ខែខ្ពស់ដល់បុគ្គលិក ប៉ុន្ដែ កម្មសិក្សាការី នឹងត្រូវត្រៀមកម្លាំងកាយចិត្ដដើម្បីធ្វើការដោយម៉ត់ចត់ ហើយតែងត្រូវថ្នាក់លើសាកល្បងការងារ។ ៣/ Ebay
-ប្រាក់បៀវត្សមធ្យម ៖ ៥,៩៣៩ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ មិនមានទិន្នន័យ-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩៤,៩៧២ ដុល្លារ+វប្បធម៌នៅក្រុមហ៊ុន eBay ត្រូវបានគេមើលឃើញថា មិនមានលក្ខណៈជាបច្ចេកវិទ្យា ធៀបនឹងក្រុមហ៊ុនដទៃ។ នៅទីនេះ កម្មសិក្សាការីនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមអនុវត្តគម្រោងធំៗ និងមានការលំបាកជាច្រើន។៤/ Microsoft

-ប្រាក់បៀវត្សមធ្យម ៖ ៥,៩៣៦ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ ១,២០០-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩០,៥៩៤ ដុល្លារក្រុមហ៊ុននេះ មានកម្មវិធីបណ្ដុះបណ្ដាលវិស្វករ ប្រកបដោយភាពម៉ត់ចត់ និងស៊ីជម្រៅ។ កម្មសិក្សាការីនៅទីនេះ បានធ្វើការប្រហាក់ប្រហែលទៅនឹងបុគ្គលិកពេញសិទ្ធិ និងចូលរួមគម្រោងធំៗ។ ៥/ Salesforce.com
-ប្រាក់បៀវត្សមធ្យម ៖ ៥,៨៣៣ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ មិនមានទិន្នន័យ-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩៦,០៦៣ ដុល្លារការងារនៅ Salesforc ត្រូវបានគេចាត់ទុកថា មានការលំបាក។ ប៉ុន្ដែក្រុមកម្មសិក្សាការី នឹងទទួលបានការលើកទឹកចិត្ត ដោយមានបន្ទប់លេងហ្គេម ឬដំណើរកំសាន្ដជាមួយក្រុមហ៊ុន។ ៦/ LinkedIn-ប្រាក់បៀវត្សមធ្យម ៖ ៨,៧០៨ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ មិនមានទិន្នន័យ-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ១១៤,៧០១ ដុល្លារបណ្ដាញសង្គម LinkedIn ល្បីឈ្មោះខ្លាំង ដោយសារថ្ងៃពិសេស Hackday នៅពេលក្រុមហ៊ុននេះ ប្រារព្ធព្រឹត្តិការណ៍មួយដែលអញ្ជើញកម្មសិក្សាការីទាំងឡាយរបស់ក្រុមហ៊ុនផ្សេងៗ មកប្រឡងប្រណាំង។ នេះគឺជាឱកាសមួយ ជួយឱ្យពួកគេចាកចេញពីការងារដដែលៗប្រចាំថ្ងៃ និងទទួលបានបទពិសោធ និងភាពច្នៃប្រឌិត ក្នុងការបង្កើតជាផលិតផលថ្មី។ ៧/ Adobe

-ប្រាក់បៀវត្សមធ្យម ៖ ៥,៧៥៧ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ មិនមានទិន្នន័យ-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩០,៥៨១ ដុល្លារកម្មសិក្សាការីនៅ Adobe នឹងត្រូវបានបណ្ដុះបណ្ដាលចំណេះដឹងចាំបាច់ជាច្រើន សម្រាប់អនាគត។ ទន្ទឹមនឹងនេះ វប្បធម៌របស់ក្រុមហ៊ុននេះ ក៏ជួយឱ្យនិស្សិតចេះធ្វើឱ្យមានតុល្យភាពរវាងការងារឯករាជ និងការងារសហការណ៍។ ៨/ Google
-ប្រាក់បៀវត្សមធ្យម ៖ ៥,៦៧៨ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ ១,០០០-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ១១៣,១០០ ដុល្លារនៅ Google កម្មសិក្សាការី នឹងមានសិទ្ធិ ជួបអ្នកគ្រប់គ្រង ក្នុងអំឡុងពេលពួកគេទទួលការបណ្ដុះបណ្ដាលនៅទីនេះ។ កម្មសិក្សាការី ទទួលបានឱកាសជាច្រើន ហើយមិត្តរួមការងារនៅទីនេះ គឺជាបុគ្គលិកឆ្នើម។៩/ Amazon

-ប្រាក់បៀវត្សមធ្យម ៖ ៥,៥៣៩ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ លើសពី ២៥០-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩៤,១៧៦ ដុល្លារ
Amazon ផ្ដល់ប្រាក់បៀវត្សដល់កម្មសិក្សាការី ដល់ទៅ ៣៥ដុល្លារ ក្នុង ១ម៉ោង។ អនាគតវិស្វករទាំងនេះ នឹងបានធ្វើការក្នុងគម្រោងជាច្រើន ចាប់ពីឧបករណ៍អភិវឌ្ឍព័ត៌មានផលិតផល រហូតដល់ការ ព្យាករណ៍ទៅលើចំនួនផលិតផលលក់រាយដែលនឹងអាចលក់ចេញ។ ១០/ NetApp
-ប្រាក់បៀវត្សមធ្យម ៖ ៥,$៤៣ ដុល្លារ/ខែ-ចំនួនកម្មសិក្សាការី ៖ ១២០-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩០,៦៧៦ ដុល្លារ
ក្នុងចំណោមប្រការដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅ NetApp គឺនិស្សិតដែលកំពុងទទួលការបណ្ដុះបណ្ដាល នឹងមានឱកាសធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន នៅចំពោះមុខអ្នកគ្រប់គ្រងក្រុមហ៊ុន នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយសម្រាប់ពួកគេ ដែលតែងធ្វើឡើង នៅចុងរដូវក្ដៅ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
គម្របកែវកាហ្វេ ជួយឱ្យ Resnikoff រកបាន រាប់លានដុល្លារ
រកបានរាប់សិបលានដុល្លារ ដោយគ្រាន់តែ លក់ឆ្នាំងសាកថ្ម
១០០ដុល្លារ អាចបង្កើតមុខរបរ បានដោយគ្រប់គ្រាន់
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Ve/Businessinsider