ក្រោយពីការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកថ្មីៗនេះមក យើងសូមណែនាំ ពីកំណត់ត្រាប្លែកៗទាំង ១០ ដែលដកស្រង់ពីគេហទំព័រ guinness ដូចខាងក្រោម ៖
១. ប្រធានាធិបតីដែលមានឈ្មោះសម្ងាត់ (service code name)លោក Harry S Truman (១៩៤៥-១៩៥៣) មានឈ្មោះសម្ងាត់ថា General។
២. ប្រធានាធិបតីដែលចិញ្ចឹមឆ្កែច្រើនជាងគេបំផុតលោក Franklin D. Roosevelt (១៩៣៣-១៩៤៥) ជាប្រធានាធិបតីដែលចិញ្ចិមឆ្កែដល់ ទៅ ១១ក្បាល នៅក្នុង White House។
៣. ប្រធានាធិបតីដែលចាប់ដៃប្រជាជនបានច្រើនបំផុតលោក Theodore Roosevelt (១៨៥៨-១៩១៩) បានចាប់ដៃប្រជាជនចំនួន ៨ ៥១៣នាក់ នៅថ្ងៃចូលឆ្នាំថ្មី ឯ White House។
៤. ប្រធានាធិបតីដែលមានវ័យក្មេងបំផុត
លោក John F. Kennedy (១៩៦០) មានអាយុត្រឹមតែ ៤៣ប៉ុណ្ណោះនៅពេលជាប់ឆ្នោត។
៥. ប្រធានាធិបតីដែលទទួលបានការស្វាគមន៍ច្រើនបំផុតនៅបរទេសលោក Bill (William Jefferson) Clinton (១៩៩៣-២០០១) បានទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិនដែលមានទទួលការស្វាគមន៍ពី ភ្នាកងារ ទាហាន និស្សិត អ្នកសារពត៌មាន គ្រូពេទ្យ... សរុបចំនួន ១ ២០០នាក់។
៦. ប្រធានាធិបតីនារីដំបូងបំផុតអ្នកស្រី Hillary Diane Rodham Clinton ដែលជាប់ឆ្នោតនៅឆ្នាំ ២០០០។
៧. ប្រធានាធិបតីដែលជាប់ឆ្នោតដោយសារ ពានរង្វាន់និពន្ធតន្រ្តី លោក John McCain មានប្រជាប្រិយភាពជាខ្លាំងដោយសារការនិពន្ធបទភ្លេងឈ្មោះ Casualties of War។
៨. ប្រធានាធិបតីដែលមានសញ្ជាតិអាព្រិច-អាមេរិកដំបូងបង្អស់គឺលោក Barack Hussein Obama II ដែលជាប់ឆ្នោតនៅឆ្នាំ ២០០៩ ។
៩. ប្រធានាធិបតីដែលមានរថយន្តសុវត្ថិភាពបំផុតលោក Barack Obama មានរថយន្តដែលមានប្រព័ន្ធសុវត្ថិភាព អាចការពារពី គ្រាប់កាំភ្លើង ជាតិគីមី គ្រាប់បែកបាន ប្រព័ន្ធកង់ដែលមិនចេះបែក...។
១០. ប្រធានាធិបតីដែលមាន email ផ្លូវការសំរាប់ទំនាក់ទំនងលោក Barack Obama ប្រើប្រាស់ email សំរាប់ទំនាកទំនងជាមួយភ្នាក់ងាររបស់គាត់ និង មិត្តភក្តិ។
ដោយ៖ មិនា
ប្រភព៖ guinness