ស្បែកមុខមានប្រេង (ខ្លាញ់) គឺជាបញ្ហាស្បែកមួយដែលតែងតែកើតមានឡើងទៅលើ មនុស្សគ្រប់រូបដោយសារតែ  ការផ្លាស់ប្តូរកោសិកាស្បែក និង ទៅលើមនុស្សទើបពេញវ័យ (១៨ឆ្នាំ)។ បញ្ហាស្បែកមុខមានប្រេងនេះ ធ្វើឱ្យស្បែកនៅលើមុខរបស់អ្នកឡើងរអិលដូចជាខ្លាញ់  ធ្វើឱ្យមុខកើតមុន និង ធ្វើមុខឆាប់ខូច។

ខាងក្រោមនេះយើងសូមណែនាំអ្នក នូវវិធីងាយៗ  មួយចំនួនដើម្បីព្យាបាលកំចាត់ប្រេង ឬ ខ្លាញ់នៅលើស្បែកមុខ បានយ៉ាងឆាប់រហ័ស ដោយវិធីធម្មជាតិ។

width=500

ស៊ុតផ្នែកពណ៌ស៖ មានផ្ទុកវីតាមីន A ខ្ពស់ ដែលមានតួនាទីកំចាត់ស្បែកស្ងួត ស្បែកជាំ និងជួយឱ្យស តឹងណែន និង គ្មានប្រេងនៅលើស្បែកមុខ។

វិធី៖ សូមយកស៊ុត មួយគ្រាប់ វាយបំបែកដាក់ក្នុងចានយកតែផ្នែកពណ៌ស កូរឱ្យសព្វ បន្ទាប់មកយកវាមកលាបនៅលើស្បែកមុខ  ទុករហូតដល់វាស្ងួត  រួចលាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញ។ចំណាំ៖​ ធ្វើតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១សប្តាហ៍។

វិធីមួយទៀត៖ សូមវាយបំបែកស៊ុត  យកតែផ្នែកពណ៌ស  រួចយកក្រូឆ្មារពាក់កណ្តាល  ច្របាច់យកទឹក លាយជាមួយនឹងស៊ុត កូរចូលគ្នាឱ្យ បន្ទាប់មក លាបនៅលើមុខ ទុករយៈពេល ១៥នាទី  រួចលាងសំអាតមុខចេញ  ជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។ វិធីនេះ នឹងជួយឱ្យស្បែកមុខរបស់អ្នកតឹងណែន និង កំចាត់ជាតិខ្លាញ់នៅលើស្បែកមុខបានយ៉ាងឆាប់រហ័ស។

ក្រូចឆ្មារ៖ គឺជាប្រភពមួយនៃសារធាតុ citricacid ដែលអាចកំចាត់ជាតិខ្លាញ់ និង ធ្វើឱ្យស្បែកមុខទន់ស ភ្លឺរលោង ដោយធម្មជាតិ។

វិធី៖ សូមយកទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេលាយជាមួយនឹងទឹកដាំពុះកន្លះស្លាបព្រាកាហ្វេ រួចលាប នៅលើស្បែកមុខរបស់អ្នក  ដោយប្រើក្រណាត់ស្អាត   ជូតថ្នមៗ។ ទុករយៈពេល ១០នាទី បន្ទាប់មកលាងសំអាតមុខចេញ  ជាមួយនឹងទឹកក្តៅឧណ្ឌៗ។ចំណាំ៖ ធ្វើតាមវិធីនេះ ឱ្យបាន ១ដង ក្នុង១ថ្ងៃ។

វិធីមួយទៀត៖ សូមលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ  ជាមួយនឹងទឹកឃ្មុំ  កន្លះស្លាបព្រាបាយ និង ទឹកដោះគោ ១ស្លាបព្រាបាយ បន្ទាប់មក លាបនៅលើស្បែកមុខ និង ទុករយៈពេល ១០ ទៅ​ ១៥នាទីមុននឹងលាងសំអាតមុខចេញ ជាមួយនឹងទឹកត្រជាក់។ចំណាំ៖ ធ្វើតាមវិធីនេះ ឱ្យបាន១ដងក្នុង១ថ្ងៃ អ្នកទទួលបានលទ្ធិផលវិជ្ជមាន ក្នុងរយៈពេល១សប្តាហ៍៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖​ top10homeremedies