យោងតាមក្រសួងកម្មសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ការទទួលទានផ្លែប៉មរាល់ថ្ងៃ នឹងជួយឱ្យរាងកាយ របស់មនុស្សមានសុខភាពល្អ។ ពីព្រោះ នៅក្នុងផ្លែប៉ម មានផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ជាច្រើន រាប់បញ្ចូលទាំង សារធាតុសរសៃ សារធាតរ៉ែ ប៉ូតាស្យូម។ផ្លែប៉មក៏មានអត្ថប្រយោជន៍ អាចជួយឱ្យមានរាងស្អាត និង មានស្បែកទន់ម៉ដ្ឋ ភ្លឺរលោងបានផងដែរ។

វីតាមីន C៖ ផ្លែប៉មមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកដោយជួយជំរុញឱ្យវីតាមីនCជ្រៀតចូលទៅក្នុងរន្ធស្បែក។ វីតាមីន C នេះ ជួយអ្នករាងកាយរបស់អ្នកផលិតទឹកប្រូតេអ៊ីន ឱ្យមានយ៉ាងច្រើននៅក្នុងស្បែក។ ទឹកប្រូតេអ៊ីននេះធាតុផ្សំនៃរចនាសម្ព័ន្ធដ៏សំខាន់នៃស្បែកនិង ជួយទ្រទ្រង់ និង ការពារស្បែករបស់អ្នកមិនឱ្យជ្រាបទឹក។
ទង់ដែង៖ ផ្លែប៉មក៏ជាប្រភពមួយ ដែលផ្តល់នូវសារធាតុទង់ដែង និង សារធាតុរ៉ែ ដែលមានតួនាទី ជួយឱ្យកោសិកាស្បែករបស់អ្នកមានសុខភាពល្អ។ សារធាតុទង់ដែងនេះ នឹងជួយឱ្យស្បែកមានពណ៌ ស្រស់ស្អាត ទន់ និង ភ្លឺរលោង ដោយធម្មជាតិ ហើយសារធាតុពណ៌ទាំងអស់នេះ នឹងជួយការពារស្បែករបស់អ្នក ពីកាំរស្មីពន្លឺព្រះអាទិត្យ។ ជាពិសេស ផ្លែប៉ម អាចជួយ ការពារភ្នែក និង បំប៉នសក់ របស់អ្នកឱ្យមានសុខភាពល្អ ទៀតផង។
វីតាមីនA៖ ក៏ជាសារធាតុមួយផ្នែកតូចផងដែរ ដែលជួយឱ្យស្បែកមានសុខភាពល្អ និងតឹងណែន។ វីតាមីន A ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកោសិកាស្បែកដុះលូតលាស់ល្អនិង ជួយកោសិកាស្បែកនៅខ្ចី ឱ្យឆាប់លូតលាស់ពេញវ័យ និង ជួយការពារស្បែកស្តើង។
វីតាមីនA ក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកស្បែកផងដែរ។ ដូច្នេះសូមទទួលទាន ផ្លែប៉ម ឱ្យទៀងទាត់ ដើម្បីទទួលបាននូវសុខភាពរាងកាយ និង មានស្បែកសស្អាតភ្លឺរលោង និង តឹងណែន ដោយធម្មជាតិ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖healthyeating