បើទោះបីជាត្រូវរង់ចាំដល់ឆ្នាំ ២០១៤ ទើបធ្វើការបង្ហាញខ្លួន ប៉ុន្តែផលិតផល នាឡិកាដៃឆ្លាតវៃរបស់ Apple បានបង្កឲ្យមានភាពជ្រួលច្របល់ចង់ឃើញ ដល់បណ្តាអ្នកស្រលាញ់បច្ចេកវិទ្យាតាំងពីយូរមកហើយ។ ដើម្បីទាក់ទាញចិត្តអ្នកគាំទ្រផលិតផល Apple អ្នករចនាម៉ូតជាច្រើននាក់ បានបង្ហាញនូវ Version Concept មួយចំនួនផ្សេងៗគ្នា ស្អាតប្លែកភ្នែក របស់ iWatch។
Version Concept ថ្មីបំផុតនេះ ត្រូវបានដឹងថា ជាការរចនាម៉ូតរបស់ Federico Ciccarese។ លោកគឺជាអ្នកដែលធ្លាប់រចនាម៉ូត គំរូផលិតពិសោធន៍ជាច្រើន របស់ Apple កាលពីពេលមុនៗ។
Concept iWatch របស់ Federico Ciccarese ត្រូវបានវាយតំលៃថា ពិតជាស្អាត គួរឲ្យទាក់ទាញដែលផ្តោតទៅលើ ផ្នត់គំនិតរចនាម៉ូតរបស់ Apple។ ខាងក្រោមនេះ គឺជាបណ្តារូបភាពមួយចំនួនរបស់ Version Concept នេះ ដែលត្រូវបានបង្ហោះនៅលើគេហទំព័រ Business Insider, ទស្សនាដូចតទៅ៖




ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ VReview