កាលពីថ្ងៃម្សិលមិញក្រុមហ៊ុនទូរស័ព្ទ Oppo ទើបតែធ្វើការបង្ហាញខ្កួន Ulike 2, គំរូ ស្មាតហ្វូនពណ៌ស ជាមួយអេក្រង់ប្រើប្រាស់ Panel IPS 4,5 កំរិតពន្លឺ 960 x 540។

ស្មាតហ្វូននេះ ត្រូវបានរចនាម៉ូដដោយផ្តោតទៅលើអតិថិជនជាមនុស្សស្រី។ ក្រុមហ៊ុនផលិតបានឲ្យដឹងថា ស្មាតហ្វូននេះមានអេក្រង់កម្រាស់តែ 2,2mm ប៉ុណ្ណោះ។ វាបានបំពាក់នូវ CPUDual Core ល្បឿន 1,5GHz, RAM 1GB, មេម៉ូរីក្នុងទំហំ 16GB, ថ្ម 2020mAh, រន្ធ microSIM,កាមេរ៉ាក្រោយទំហំ 8MP និងប្រើ Android 4.0។

/

Oppo Ulike 2

ចំនុចពិសេសបំផុតរបស់ Ulike 2 គឺវាបំពាក់នូវកាមេរ៉ាមុខដែលមានទំហំឡើងដល់ 5MP ដែលជារឿងមួយកម្របានជួបនៅលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ន ដែលភាគច្រើនមានទំហំតែ 2MP ចុះក្រោមតែប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងធ្វើការដាក់លក់នៅថ្ងៃទី19/12 ខាងមុខនេះ នៅប្រទេសចិនប៉ុន្តែក្រុមហ៊ុនផលិតនៅមិនទាន់បង្ហាញពីតំលៃលក់របស់ស្មាតហ្វូន Ulike 2 នៅឡើយទេ៕

ដោយ៖ សិលាប្រភព៖ TTE