នៅក្នុងដំណើរការកសាងកេរ្តិ៍ឈ្មោះបានយ៉ាងជោគជ័យសំរាប់ iPhone និង iPad កន្លងមកApple មិនដែលបានប្រើប្រាស់ប៊ិច stylusឡើយ។ ជាក់ស្តែង ឥឡូវគ្រប់រឿងអាចនឹងផ្លាស់ប្តូរនៅពេលដែលមានព័ត៌មានមួយចំនួនបានឲ្យដឹងថា Apple បំពាក់បន្ថែមសំរាប់ ​iPhone 5 និង iPad 3 នូវបច្ចេកវិទ្យានេះ។

ព័ត៌មានខាងលើកាន់តែមានការទុកចិត្តថែមទៀត នៅពេលដែលApple ទើបតែទទួលបានប័ណ្ណប៉ាតង់ពីរ ស្តីពីសិទ្ធិផ្តាច់មុខក្នុងការរចនាម៉ូតប៊ិច stylusនៅលើ iPhone និង iPad។

iPhone

iPhone 5 និង iPad 3 អាចនឹងបំពាក់នូវប៊ិច stylus

តាមការរៀបរាប់នៅលើអាជ្ញាប័ណ្ណនេះ ប៊ិចStylusមួយរបស់ Appleជាប្រភេទប៊ិច Optical digital​ ។ ឧបករណ៏នេះមាន cameraមួយនៅលើក្បាលនៃប៊ិច ដែលអនុញាតិក្នុងការតាមដាននិងកំនត់សំគាល់លើអេក្រង់ដើម្បីបញ្ចូលទិន្នន័យ។ ក្រៅពីនេះនៅពេលដែលអ្នកធ្វើការរំកិលប៊ិចStylus លើអេក្រង់Touchscreen Optical cameraនឹងធ្វើការតាមដានទំរង់ពិសេសៗរបស់Pixels រឺកំនត់សំគាល់ពិសេសៗរបស់អ្នកប្រើប្រាស់ដែលមើលមិនឃើញនៅលើអេក្រង់។ ចំណែកប៊ិចទីពីរ គឺផ្តោតទៅលើបច្ចេកវិទ្យា Touch Sensor ។ ប៊ិចប្រើប្រាស់Touch Sensor មួយនិងទទួលWirelessក្នុងរយះចំងាយជិត និងធ្វើអន្តរកម្មជាមួយ iPhone/iPad តាមរយះភាពញ័រនៅលើជ្រុងជុំវិញនៃឧបករណ៏។ គំរូនៃប៊ិច stylusនេះកំពុងត្រូវបានក្រុមហ៊ុនAppleធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។សកម្មភាពនេះបង្ហាញឲ្យឃើញថា iPhone 5 និង iPad 3អាចនឹងត្រូវបាន Apple បំពាក់នូវប៊ិច stylusនៅពេលបញ្ចេញលក់។ នេះជាការដាក់សំពាធដ៏ធំមួយដល់ក្រុមហ៊ុន Samsung កូរ៉េខាងត្បូងដែលធ្លាប់បានប្រើប្រាស់ប៊ិច S Pen ហើយទទួលបានជោគជ័យគ្រាន់បើដែរលើទូរស័ព្ទSamsung Galaxy Note៕

ដោយ៖ nanoប្រភព៖ 24h