លទ្ធផលមួយដែលគ្មានអ្នកណាម្នាក់គិតស្មានដល់ វាបានកើតឡើងនៅពេលចប់ការប្រកួត។

ទទួលបានក្តីសង្ឃឹមច្រើន ប៉ុន្តែ Man United បានមានការប្រកួតបើកឆាកដំបូងនៅរដូវកាលថ្មីមិនដូចបំណង។ ក្រុមកីឡាករអាវក្រហម មិនអាចធ្វើការដាក់សំពាធការប្រកួតលើ Everton បានទេ មិនតែប៉ុណ្ណោះថែមទាំងត្រូវជួបការលំបាក នៅរាល់ពេលមានការវាយបកពីក្រុមម្ចាស់ផ្ទះថែមទៀតផង។

/

Man United បានមានការប្រកួតបើកឆាកដំបូងនៅរដូវកាលថ្មី មិនដូចបំណង

គ្រាប់បាល់នាំមុខរបស់ Everton បានមកដល់នៅនាទីទី 57 ដោយការតែតបាល់បញ្ចូលទីដោយកីឡាករ Fellaini។ ក្រោយពីរកបានគ្រាប់បាល់នាំមុខហើយ ក្រុមកីឡាកររបស់លោក David Moyesបានលេងទំរង់ទប់ និងវាយបកដែលធ្វើឲ្យក្លឹបបិសាចក្រហម គ្មានឱកាសនឹងរកបានគ្រាប់បាល់ស្មើឡើយ។ វាជាថ្ងៃបង្ហាញមុខដ៏សោកសៅរបស់ Van Persie នៅពេលដែលគាត់មិនអាចធ្វើបានអ្វីទាំងអស់ ក្រោយពេលប្តូរឲ្យចូលប្រកួតពីកៅអីបំរុងនៅនាទីទី 68។

Video Highlight goal នៃការប្រកួតរវាង Everton & Man United

លទ្ធផលប្រកួត៖ Everton – Man United (1-0)រកបានគ្រាប់បាល់៖ Fellaini 57’កីឡាករចូលរួមប្រកួត៖ Everton: 24 Tim Howard 15 Sylvain Distin 6 Phil Jagielka 3 Leighton Baines 2 Tony Hibbert 4 Darron Gibson 18 Phil Neville 22 Steven Pienaar 21 Leon Osman 25 Marouane Fellaini 7 Nikica Jelavic Man Utd: 1 David De Gea 15 Nemanja Vidic 3 Patrice Evra 16 Michael Carrick 7 Antonio Valencia 23 Tom Cleverley 22 Paul Scholes 17 Nani 10 Wayne Rooney 19 Danny Welbeck 26 Shinji Kagawa

 

ដោយ៖ សិលាប្រភព៖ 24h