ក្រុងប៉ោយប៉ែត ៖ សាកសពពលករខ្មែរម្នាក់ត្រូវបានភាគីសៀមដឹកតាមរថយន្តបញ្ជូនមកមាតុប្រទេសវិញតាមច្រកទ្វ ារអន្តរជាតិប៉ោយប៉ែត ។ តាមការបំភ្លឺពីក្រុមគ្រួសារសពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះញាណ កញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិពពេល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឆ្លងដែនចូលក្នុងទឹកដីសៀមអស់រយៈពេលប្រមាណ៣ខែមកហើយ ដោយធ្វើជាកម្មករសំណង់នៅក្នុងទីក្រុងបាងកក ។តាមប្រភពព័ត៌មានឱ្យដឹងថា នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះបានធ្លាក់ពីលើអគារសំណង់កំពស់៥ជាន់ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៥ មករា បណ្តាលឱ្យស្លាប់ ហើយបន្ទាប់មកត្រូវបានអាជ្ញាធរភាគីសៀមដឹកសពមកប្រគល់ឱ្យក្រុមគ្រួសារវិញតាមច្រកប៉ោយប៉ ែតនៅថ្ងៃទី៧ មករា ។ គេមិនដឹងថា គ្រួសារសពបានទទួលសំណងអ្វីខ្លះពីថៅកែសំណង់នៅស្រុកសៀមនោះទេ ៕