សម្រាប់ឆ្នាំនេះ នៅក្នុងថ្ងៃនេះ ផែនដីរបស់យើង ធ្វើដំណើរទៅដល់ចំណុចឆ្ងាយពីព្រះអាទិត្យបំផុត នេះបើតាមការប្រកាសអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ។
ស្ថានិយតារាវិទ្យានៃកងទ័ពជើងទឹកអាមេរិក អោយដឹងថា ថ្ងៃនេះ ផែនដីរបស់យើងធ្វើដំណើរដល់ចំណុចឆ្ងាយពីព្រះអាទិត្យបំផុតសម្រាប់ឆ្នាំនេះ គឺនៅវេលាម៉ោង ១១ព្រឹក(ម៉ោងនៅកម្ពុជា)។ ទំព័រspace ក៏បានផ្សាយដែរថា ត្រង់ចំណុចនោះ ព្រះអាទិត្យ និងផែនដី មានគម្លាតពីគ្នា ប្រមាណជា ១៥២លានគីឡូម៉ែត្រ។

ចម្ងាយជាមធ្យមរវាងព្រះអាទិត្យ និងផែនដីគឺ ១៥០គីឡូម៉ែត្រ ប៉ុន្ដែដោយសារតារាវិថីរបស់ផែនដីគឺមានរូបរាងដូច elip(មិនមូលដូចបាល់) ដូច្នេះ វាមានចំណុចឆ្ងាយបំផុត និងជិតបំផុត ធៀបនឹងព្រះអាទិត្យ។ ពេលវេលាដែលផែនដីធ្វើដំណើរដល់ចំណុចជិតព្រះអាទិត្យបំផុតនោះ គឺនៅក្នុងខែកុម្ភៈ។

តាមភាពជាក់ស្ដែង ផែនដីនឹងធ្វើដំណើរទៅដល់ចំណុចជិតព្រះអាទិត្យបំផុត គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥មករា និងទៅដល់កន្លែងឆ្ងាយព្រះអាទិត្យបំផុតចាប់ពីថ្ងៃទី ២ ដល់ ទី ៥កាក្កដា។
គួររំឭកថា កាលពីឆ្នាំទៅ ផែនដីបានធ្វើដំណើរទៅដល់ចំណុចឆ្ងាយពីព្រះអាទិត្យបំផុត គឺនៅថ្ងៃទី ៤កាក្កដា៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE