គ្រឿងផ្សំ  -ស្រាបៀ ABC ១កំប៉ុង         -ស្លឹកក្រូចសើច​៤សន្លឹក           -គល់ស្លឹកគ្រៃ ១ដើម           -មាន់ ១ក្បាល-រំដេង ៣ចំណិត           -ប៊ីចេង ១ស្លាបព្រាកាហ្វេ           -ស្ករស            -៥ស្លាបព្រាកាហ្វេ           -ម្សៅស៊ុប ៥ស្លាបព្រាកាហ្វេ  -ម្រេច ៥ស្លាបព្រាកាហ្វេ           -ប្រេងខ្យង ៥ស្លាបព្រាកាហ្វេ  -ទឹកស៊ីអ៊ីវ ៣ស្លាបព្រាកាហ្វេ           -ប្រេងឆា ១/២ចានចង្កឹះ

width=456

វិធីធ្វើ          ដំបូងយក មាន់ ១ក្បាលដែលធ្វើរួច មកសម្អាតនឹងទឹកឱ្យស្អាត ជាមុនសិន ។ បន្ទាប់មកយកឆ្នាំង​ ១  ដែលមានទំហំធំ  អាចដាក់មាន់បាន   ដាក់លើចង្ក្រាន ។ ចាក់ប្រេងឆាចូល រួចទ្រាប់បាតឆ្នាំង ដោយកំណាត់  គល់ស្លឹកគ្រៃ​ រំដេង  ស្លឹកក្រូចសើច  ស្លឹកខ្ទឹម  មុននឹងដាក់មាន់ចូល ។

ចុងក្រោយ មកដាក់ប៊ីចេង ស្ករស ម្សៅស៊ុប ម្រេច ប្រេងខ្យង ទឹកស៊ីអ៊ីវ​ និង ចាក់ស្រាបៀABC ចូល រួចចម្អិនរយៈពេល ២៥នាទី ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian