មនុស្សចាប់ផ្តើមមានមុននៅលើស្បែកមុខ ៦០ភាគរយ គឺនៅចន្លោះអាយុចាប់ពី ១២ ដល់ ២៤ឆ្នាំ។ បញ្ហាមុននេះគឺបណ្តាលមកពីកង្វះនូវសារធាតុចិញ្ចឹម វីតាមីន និង ការវិវត្តន៍នៃអាយុ និងកោសិកាស្បែក។ មុខមានមុនគឺធ្វើឱ្យអ្នកបាត់បង់នូវសម្រស់ដ៏ស្រស់ស្អាត និងភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន ខ្មាស់អៀន និងមិនហ៊ានចេញក្រៅ ជាមួយមនុស្សជាទីស្រលាញ់។
ប៉ុន្តែ សូមកុំបារម្ភ ថ្ងៃនេះ យើងសូមណែនាំលោកអ្នកនូវរូបមន្តធម្មជាតិងាយៗ មួយចំនួនអាចជួយព្យាបាលកំចាត់ស្បែកមុខមានមុន ឱ្យជាសះស្បើយ បានក្នុងរយៈពេលដ៏ខ្លី។

វិធីទី១៖ សូមយកស្លឹកជីវ៉ាន់ស៊ុយ ១ក្តាប កិន ឬ ក្រឡុកយកទឹក រួចលាយជាមួយនឹង ម្ស៉ៅរមៀតបន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាយនៅលើស្បែកមុខ របស់អ្នកកន្លែងមានមុនជារៀងរាល់យប់ ជាការសេ្រច។
វិធីទី២៖ សូមយកខ្ទឹមស ២ ទៅ៣ ខ្លែប កិន ឬក្រឡុកឱ្យម៉ដ្ឋ រួចលាបនៅលើស្បែក ជាការស្រេច។ ចំណាំ៖ ចំពោះអ្នកដែលមានស្បែកប្រតិកម្ម សូមលាយខ្ទឹមស ជាមួយនឹង ទឹកដោះគោជូរបន្តិច កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែក កន្លែងមានមុន ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda