កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម Twitter ជាផ្លូវការរបស់ Sony នៅប្រទេសបារាំង និងហូឡង់ ទើបតែធ្វើការបង្ហោះនូវព័ត៌មានមួយចំនួន ស្តីពីតំលៃលក់ និងពេលវេលាដាក់លក់នៃ ផលិតផលថ្មីទាំងពីរដែល Sony ទើបតែធ្វើការបង្ហាញខ្លួននោះគឺ Xperia Z Ultra និងនាឡិកាដៃ SmartWatch 2។
ក្នុងនោះ ស្មាតហ្វូន Full HD ស្តើងជាងគេបំផុតលើពិភពលោក Xperia Z Ultra នឹងមានតំលៃលក់ 729 Euro (ប្រហែល 954 USD) ដែលនឹងត្រូវបានដាក់លក់នៅត្រីមាសទី ៣ ក្នុងឆ្នាំនេះរីឯ SmartWatch 2 មានតំលៃលក់ 199 Euro (~260 USD) ហើយនឹងដាក់លក់នៅខែកញ្ញា ខាងមុខនេះ។ ចំណែកនៅលើ Twitter របស់ Sony ហូឡង់ មានតំលៃលក់ទាបជាងបន្តិចសំរាប់ Xperia Z Ultra គឺ 719 Euro (~940 USD)។


នេះគឺជាតំលៃលក់សំរាប់ Version Unlock ដែលអ្នកអាចទិញយកមកប្រើបាន គ្រប់ប្រព័ន្ធទូរស័ព្ទចល័តទាំងអស់។ ជាមួយនឹងកំរិតតំលៃនេះ ត្រូវបានគេប៉ាន់ស្មានថា តំលៃលក់នៅអាមេរិច នៃស្មាតហ្វូន 6,4 នឹងស្ថិតតែក្នុងរង្វង់តំលៃប្រហែល 700 Euro ព្រោះតំលៃលក់នៅលើទីផ្សារ អឺរ៉ុប និងអាមេរិច ប្រហាក់ប្រហែលគ្នា ពោលគឺ លើសខ្វះគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ៕

ដោយ៖ សិលាប្រភព៖ TTE