ខេត្ត​បន្ទាយមានជ័យ​ ៖ ​​​​ពលរដ្ឋ​ខ្មែរ​​ម្នាក់ដែល​​ទាហាន​ព្រំដែន​ថៃ​បាញ់​ស្លាប់ ខណៈ​ជនរងគ្រោះ​​ និងមនុស្ស​ចំនួន​​៩នាក់​​ផ្សេង​ទៀត​​បានឆ្លង​ដែន​ចូលទៅកាប់ឈើគ្រញូង​​លើ​ភ្នំ​ដងរែក ​កាលពីរសៀល​ថ្ងៃទី​​៦ ​មករា កន្លង​មក នោះ នៅមិន​ទាន់ត្រូវ​​បានអាជ្ញាធរ​​ថៃ​អនុញ្ញាត​​ឱ្យ​​យកសព​​ចេញពីក្នុង​ព្រៃ​មកធ្វើ​បុណ្យ​​​នៅឡើយ​ទេ។ នេះ​បើតាម​​ការ​បញ្ជាក់ប្រាប់​តាម​ទូរស័ព្ទ​ពីលោក​យ៉ាន់ រ៉ាយ ​អធិការ​ស្រុក​​ថ្មពួក នាព្រឹក​​​ថ្ងៃ​អាទិត្យ​នេះ។កាលពី​ថ្ងៃទី​​សៅរ៍ ទី​​៨ មករា ​២០១១ ​លោក​អធិការ​​ស្រុកថ្មពួក​​​ដដែល​បាន​ឱ្យ​​ដឹង​ថា ​មានប្រជាពលរដ្ឋ​​​ខ្មែរម្នាក់​ទៀតបាន​​ស្លាប់ ​ក្នុង​ចំណោម​​​ប្រជាពលរដ្ឋ​​ចំនួន​១០​នាក់​​ដែលត្រូវ​​បានទាហានព្រំដែន​​ថៃ​បាញ់រះ​​នៅ​ចន្លោះ​បង្គោល​ឡា ក់​លេខ​២៦ និង​​២៧ ​លើ​ភ្នំដងរែក ​ជាប់នឹង​​ភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ការបាញ់​ស្លាប់នេះត្រូវ​​​អាជ្ញាធរ​ខ្មែរយើង​​ទាក់ទង​សុំ​យក​​សព​មក​ខាង​កម្ពុជា ដើម្បី​​ធ្វើបុណ្យ​​​តែ​ត្រូវ​​បាន​​ខាង​អាជ្ញាធរ​​ថៃមិនអនុញ្ញាត​​ទេ ហើយ​រហូត​មក​ទល់នឹង​ម៉ោង​​១២​ថ្ងៃត្រង់ ក៏​​អាជ្ញាធរ​​ថៃមិនទាន់​អនុញ្ញាត​​ដែរ​។ ​លោក​​អធិការ​​ស្រុកថ្មពួកយ៉ាន់ រ៉ាយ បន្ត​ថា ​យើង​ពិបាក នឹង​​​និយាយ​​​ជាមួយ​ថៃ​ណាស់​​ ពីព្រោះ​គេ​ចោទ​ និង​យកលេស​ថា ​ពលរដ្ឋ​យើង​ឆ្លង​ចូល​​​ក្នុងទឹកដី​​គេដោយខុសច្បាប់​ ប៉ុន្តែ​​ករណី​ខ្លះ​​គឺស្ថិត​​​នៅក្នុង​​ទំបន់​​ស តែប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា លោកបញ្ជាក់​ថា ពេលនេះ​​អាជ្ញាធរ​​ខ្មែរ​ក៏ដូចជា​​ក្រុមគ្រួសារ​​សព​កំពុង​​ទាក់ទង​ជា​មួយភាគីថៃ​​បន្តទៀត​​​​ដើម្បី​​យកស ព​មកធ្វើ​បុណ្យ។ ​ជនរងគ្រោះ​ដែលស្លាប់​ដោយ​សារ​ទាហាន​​ព្រំដែន​​ថៃបាញ់​នេះ ឈ្មោះ​ងិន ​សម្បត្តិ ​ភេទប្រុស អាយុ​​២៨​ឆ្នាំ រស់នៅ​​ភូមិ​​​បឹង​តា​ស្រី ឃុំ​គោក​រមៀត ​ស្រុកថ្មពួក​៕​