ណាតូ៖ តាមការអោយដឹងពី ក្រុមទាហ៊ាននៃអង្គការណាតូ កាលពីពេលថ្ងីៗនេះថា ទូកចម្បាំងរបស់ក្រុមចោរសមុទ្រ សុម៉ាលីមួយគ្រឿង ត្រូវបានឆេះខណៈដែល មានការប្រហារតបតជាមួយនឹងក្រុមអង្គការណាតូ នៅលើដែនទឹក។

ការស្ទះវាយប្រហាររបស់ក្រុមចោរសូម៉ាលី (Simali) ទៅលើកប៉ាល់ទឹកអង្គការណាតូ បានកើតឡើងនាព្រឹកថ្ងៃទី ២៥ តុលាម្សិលមិញនេះ នៅដែនសមុទ្រសូម៉ាលី។ ក្រុមទាហ៊ានបាននិយាយទៀតថា ក្រុមចោរគឺមានភាពប៉ិនប្រសព្វណាស់ ដោយប្រើកូនទូកតូចៗជាច្រើនគ្រឿងបន្ថែមទៀត រួចបានបាញ់មកលើទូកក្រុមអង្គការដោយប្រើកំាភ្លើង AK- 47s តែម្ដង។


ទោះបីជាយ៉ាងណាក៏ដោយ ក៏របាយការណ៍របស់ក្រុមណាតូបានបង្ហាញថា ក្រុមចោរម្នាក់របស់សូម៉ាលីត្រូវបានសម្លាប់ និង ២៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ខណៈដែលពួកគេបានលោតចូលទៅក្នុងទឹក៕
ដោយ៖ នារីប្រភព៖ nato