ជំងឺឬសដូងបាត គឺបណ្តាលមកពីការរលាកហើមនៃសរសៃឈាមខ្មៅ  នៅជុំវិញរន្ធគូថ និងបង្កឱ្យមនុស្ស  ដែលមានបញ្ហារលារន្ធគូទ មានអាការដូចជា៖ ជំងឺរាក ពិបាកបត់ជើងធំ និងបញ្ហាផ្សេងជាច្រើនទៀត។

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ មួយចំនួន ដូចខាងក្រោម អាចជួយព្យាបាលជំងឺឬសដូងបាតបានយ៉ាងឆាប់រហ័ស។

/

វិធីទី១៖ សូមយករុក្ខជាតិ radish ១ផ្លែ ឬមើម កិនឱ្យម៉្ឋម លាយជាមួយនឹងទឹកដោះគោបន្តិចរួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅជុំវិញ រន្ធគូទ រួចលាងសម្អាតទឹកចេញ ក្រោយរយៈពេល ១៥នាទី។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ។

វិធីទី២៖ សូមយកម្ស៉ៅជីវ៉ាន់ស៊ុយ ១ស្លាបព្រាបាយ លាយជាមួយនឹង ទឹកបន្តិច  កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅត្រង់រន្ធគូទ កន្លែងរលាក    ទុករយៈពេល ១៥នាទី លាងសម្អាតទឹកចេញជាការស្រេច។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ។

វិធីទី៣៖ សូមយកខ្ញីទំហំ ១អ៊ីន កិនឱ្យម៉ដ្ឋ    រួចយកស្លឹកជីអង្កាម  មួយក្តាប់ដៃ  កិនឱ្យម៉ដ្ឋ បន្ទាប់មក សូមយកខ្ញីកិនរួច ១ស្លាបព្រាកាហ្វេលាយជាមួយនឹងស្លឹកជីអង្កាមកិនរួច ២ស្លាប ព្រាកាហ្វេ ដាក់ទៅក្នុងកន្រ្តងមួយ សង្កត់យកទឹក។ រួចយកទឹកនោះ  លាយជាមួយនឹងទឹក ក្រូចឆ្មារ ២ស្លាប និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅរន្ធគូទឱ្យបាន ២ដង ក្នុង ១ថ្ងៃ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homveda