តាមគម្រោង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងមកដល់កម្ពុជាប្រមាណជាពីរខែទៀត។ អ្នកវិភាគ លើកឡើងថា ប្រធានាធិបតីរូបនេះនឹងអាចលើកយកបញ្ហាក្តៅមួយចំនួន ដែលកំពុងកើតឡើងនៅកម្ពុជា មកពិភាក្សា។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការមកដល់ នៃដំណើរទស្សនកិច្ចនេះនឹងផ្តល់ប្រយោជន៍ដល់កម្ពុជា ក្នុងន័យសេដ្ឋកិច្ច ព្រោះថាប្រធានាធិបតីសហរដ្ឋអាមេរិកមក កម្ពុជា អាចនាំអោយវិនិយោគិនអាមេរិកនឹងចូលមកកម្ពុជា។
នៅក្នុងដំណើរមកកាន់ កម្ពុជា លោក បារ៉ាក់ អូបាម៉ា អាចនឹងលើកយកបញ្ហាធំៗមួយចំនួនដែលកំពុងកើតឡើងនៅកម្ពុជាកំពុង ទាក់ទឹននឹងបញ្ហានីតិរដ្ឋ ដើម្បីបានការធ្វើវិយោគទុន បញ្ហតុលាការ ក៏ដូចជាជម្លោះដីធ្លីផងដែរ៕
ដោយ ៖ វិចិត្រប្រភព ៖ VOD