នៅក្នុងកម្មវិធីដែលបានផ្សាយកាលពីថ្ងៃទី19/6, Show Champion បានធ្វើការស្ទាប់ស្ទង់មតិគួរឲ្យចាប់អារម្មណ៍មួយ ដើម្បីបង្កើតជាក្រុម F4 ស្រីរបស់ Kpop។

Show Champion បានកំនត់នូវអាយុតារាចន្លោះពី 20ឆ្នាំ ដល់ 30ឆ្នាំដល់ទស្សនិកជន ដោយជ្រើសរើសយកតារា 4រូបនៅក្នុងដួងចិត្តរបស់ពួកគេ ហើយគិតថាសក្តិសមចូលក្នុងក្រុម F4។ ជាលទ្ធផលតារាស្រីស៊ិចស៊ី HyunA របស់ 4minute, ប្រធានក្រុម Tae Yeon របស់ SNSD, Suzy របស់ missA និង So Hee របស់ Wonder Girls គឺជាតារាចម្រៀងស្រី 4រូបដែលត្រូវបានទស្សនិកជនចូលចិត្តច្រើនជាងគេ។ រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ តារា 3រូប ក្នុងចំណោម 4រូបដែលត្រូវបានជ្រើសរើស គឺជាតារាចម្រៀងមកពីក្រុមហ៊ុ JYP Entertainment

ខាងក្រោមនេះគឺជារូបថតរបស់តារាចម្រៀងបួនរូប ដែលទស្សនិកជនបានជ្រើសរើសធ្វើជាក្រុម F4ស្រីរបស់ Kpop៖

/

HyunA

/

Tae Yeon

/

So Hee

/

Suzy

ដោយ៖ សិលាប្រភព៖ zing