ជំងឺរមាស់ គឺជាជំងឺស្បែកធម្មតាមួយ ដែលតែងតែកើតមានឡើងនៅលើកុមារ និង មនុស្សវ័យជំទង់។ ជំងឺបង្កឡើងដោយការដើរប៉ះគ្នា នៅកន្លែងចង្អៀត បែកញើស ឬ និយាយទល់មុខគ្នាដោយផ្ទាល់ ឆ្លងតាមរយៈការដកដង្ហើម ជាដើម។ល។
ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួន អាចជួយព្យាបាលជំងឺរមាស់ បានដោយធម្មជាតិ។

ស្លឹកស្តៅ៖ សូមយកស្លឹកស្តៅ បុកឱ្យម៉ដ្ឋ ធ្វើម៉ាស បន្ទាប់មក យកវាមកលាបនៅលើស្បែកកន្លែងមានរមាស់ ទុករហូតដល់វាស្ងួត រួចងូតទឹកលាងសំអាតចេញ ជាការស្រេច។ ព្យាបាលតាមវិធីនេះជារៀងរាល់ថ្ងៃ រហូតស្បែករបស់អ្នកមាសសភាពធូរស្បើយធម្មតា។
ប្រេងស្តៅ៖ សូមយកប្រេងស្តៅ យកមកលាប នៅលើស្បែកដោយផ្ទាល់ នៅកន្លែងមានរមាស់ទុករយៈពេល ២ ទៅ ៣នាទី បន្ទាប់មក ងូតទឹកលាងសំអាតចេញជាការស្រេច។ ព្យបាលតាមវិធីនេះ ជារាល់ថ្ងៃ រយៈពេល ៣ ទៅ ៤សប្តាហ៍ នឹងអាចកំចាត់ស្បែករមាស់បានយ៉ាងងាយ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies