/

ពេទ្យធ្មេញម្នាក់បានដកធ្មេញទាំងអស់របស់អតីតមិត្តប្រុសនាង ក្រោយពីគាត់បានចាកចោលនាងទៅរកមិត្តស្រីថ្មីម្នាក់ទៀត ឥឡូវមិត្តស្រីថ្មីនោះបានចាកចោលគាត់ហើយដោយសារតែគាត់អត់មានធ្មេញ។ នាងAnna Mackowiak អាយុ៣៤ឆ្នាំ    នឹងប្រឈរមុខជាប់គុកក្រោយពីនាងបានធ្វើការសងសឹកជាមួយអតីតមិត្តប្រុសនាង លោកMarek Olszewski  អាយុ៤៥ឆ្នាំ នៅពេលដែលគាត់បានទៅឲ្យនាងព្យាបាលជំងឺធ្មេញរបស់គាត់  ប៉ុន្មានថ្ងៃបន្ទាប់ពីគាត់បែកគ្នាជាមួយនាង។ នាងបានចាក់ថ្នាំស្ពឹកឲ្យគាត់យ៉ាងច្រើន និងបានដកធ្មេញរបស់គាត់អស់រលីង។ បន្ទាប់មកនាងរុំក្បាលនិងមាត់របស់គាត់ដើម្បីកុំឲ្យគាត់ហាមាត់ និង និយាយអ្វីដែលពិបាក និង គាត់ត្រូវតែរកអ្នកឯកទេស។លោក Olszewski និយាយថា ខ្ញុំដឹងថា មានអ្វីមួយខុសប្លែក        ពីព្រោះនៅពេលខ្ញុំដឹងខ្លួនឡើងខ្ញុំមានអារម្មណ៍ថាធ្មេញមួយចំនួនរបស់ខ្ញុំបានបាត់ និង ថ្គាមរបស់ខ្ញុំបានរុំបង់។

ដោយៈ  វណ្ណៈប្រភពៈ  dailymail