សារព័ត៌មានប្រទេសអង់គ្លេសជាច្រើន បានបញ្ចេញនូវព័ត៌មានចចាមអារាម ស្តីពីក្លឹបបិសាចក្រហម Man United រៀបចំទិញ Ronaldo មកវិញ។

តាមកាសែត Sunday Mirror, Sir Alex Ferguson បានដាក់សំណើទៅថ្នាក់ដឹកនាំ Man Unitedដោយឲ្យធ្វើការទិញអតីតកីឡាកររបស់ខ្លួន Cristiano Ronaldo ត្រលប់មកពហុកីឡាដ្ឋាន Old Trafford វិញ។ សព្វថ្ងៃ CR7 កំពុងមានសញ្ញាមិនសូវល្អនៅ Real Madrid ដោយបាននិយាយថាមិនសប្បាយចិត្ត ជំនួសឲ្យសេចក្តីសុខនៅ Bernabeu។ ក្នុងស្ថានភាពដូច្នេះ អតីតគ្រូបង្វឹកចាស់ដែលធ្លាប់ស្រលាញ់ Ronaldo ដូច Sir Alex ពិតជាគិតដល់លទ្ធភាពទិញយក CR7 នៅពេលការទិញលក់កីឡាករ បើកទ្វារនៅចុងឆ្នាំនេះ។

/

Sir Alex ចង់យក CR7 ត្រលប់មកវិញ?

កាលពីឆ្នាំ2009, Man United បានលក់ Ronaldo ឲ្យទៅ Real Madrid ក្នុងតំលៃឯកត្តកម្មមួយគឺ80លានផោន ហើយចាប់ពីពេលនោះមកដល់បច្ចុប្បន្ន បានក្លាយជាប្រវត្តិសាស្រ្តមួយរបស់ Realដោយរកបានគ្រាប់បាល់ដល់ទៅ 150គ្រាប់គ្រប់ការប្រកួតទាំងអស់។ បើសិនជា CR7 អាចចាកចេញពី Real មែន, ការដែលចង់ទិញ Ronaldo គឺ Man United ចាំបាច់ត្រូវដកលុយចេញពីហោប៉ៅមិនក្រោមចំនួនលុយដែលធ្លាប់បានលក់ទៅឲ្យ Real ឡើយ៕

 

ដោយ៖ សិលាប្រភព៖ 24h