ខេត្ត​បន្ទាយមានជ័យ​ ៖ គោយន្តកន្ត្រៃ​​មួយ​គ្រឿង​សណ្តោង​រ៉ឺម៉ក ដែល​ដឹក​អ្នក​ច្រូត​ទៅច្រូត​​ស្រូវ ហើយ​​ទុកចោល​នៅ​វាលស្រែ​​ បាន​ត្រូវចោរ​លួច​យក​ទៅ​បាត់ស្រមោល​​​ឈឹង ​។ ហេតុ​ការណ៍​​ចោរ​លួច​​គោយន្ត​កន្ត្រៃ​នេះ​បាន​​កើត​ឡើង​​នៅ​ចន្លោះ​​ពីម៉ោង​៦​ព្រឹក​​ទៅម៉ោង​៣​រសៀល​​​ថ្ង ៃទី​​៩ មករា ឆ្នាំ​២០១១ នៅចំណុច​កំពង់​​កាណូត​​​ខាង​ត្បូង​ ​​ភូមិ​ស្រេះ​លិច ឃុំ​ព្រះ​នេត្រ​​ព្រះ ស្រុកព្រះ​នេត្រ​ព្រះ ។ ​លោកអនុសេនីយ៍​ឯក​កែវ ប៊ុនយឿន ​អធិ​ការ​នគរបាល​​ស្រុក​ បាន​ឱ្យ​​ដឹង​ថា ​​ម្ចាស់គោ​យន្ត​​ឈ្មោះ​ចែត ជិត ភេទ​ប្រុស អាយុ​​​៥២​ឆ្នាំ ​​ជាមេ​ភូមិ​​​ស្រេះ​គោក​ស្រុក ឃុំ​​​ព្រះនេត្រព្រះ ​​ស្រុកព្រះ​នេត្រ​ព្រះ ។បើ​តាម​​បណ្តឹង​​ម្ចាស់​គោ​​​​យន្ត​បាន​ប្រាប់សមត្ថ​កិច្ច​​​ថា នៅ​វេលា​ម៉ោង​​៦ព្រឹក​​ថ្ងៃទី​៩ មករា ​ឆ្នាំ​២០១១ ​គាត់បាន​​​ដឹកអ្នកច្រូត​ទៅ​ច្រូត​ស្រូវ​នៅ​​​ចំងាយពីភូមិ​​​​ស្រេះ​លិច​​ប្រមាណ​៣០០​ម៉ែត្រ ​​ហើយ​ទុកគោយន្ត​​នៅ​ចំណុច​​កំពង់កាណូត រួចទៅច្រូតស្រូវ​​ចំងាយពី​កន្លែង​​ទុកគោយន្ត​នោះ​ប្រមាណ​​​២.៧០០​ម៉ែត្រ ។ ​លុះ​នៅ​​វេលាម៉ោង​​៣រសៀល​​ក្រោយពី​ច្រូត​ស្រូវ​​ ​ក៏​នាំគ្នា​​ដើរ​ត្រឡប់​​មក​កន្លែង​​ទុកគោ​យន្ត​​វិញ ស្រាប់​​​​តែបាត់​​ពុំ​ឃើញ​​​ ​​ដែល​គោ​យន្ត​​កន្ត្រៃ​​នោះម៉ាក​ស្យាម​គូបូ​តា កំលាំង​​​​១២​សេះ ​សណ្តោង​រ៉ឺម៉ក ​ទិញក្នុង​តំលៃ​​ជាង​​១០ម៉ឺន​បាត​ប្រាក់​ថៃ ។​ លោកអនុសេនីយ៍​​ឯក​កែវ ប៊ុនយឿន បាន​​បញ្ជាក់​ថា ​ទាក់ទិន​នឹង​ករណី​ចោរ​លួច​គោ​យន្ត​កន្ត្រៃ​​នេះ​ លោក​បាន​​ចាត់កំលាំង​​​​​ស្រាវជ្រាវ​ហើយ​​​ដើម្បី​​ចាប់ឃាត់ខ្លួន​​ជន​ល្មើស​​​យក​មក​ផ្តន្ទា​ទោស​​​តាមច្ បាប់ ៕​