ទូរស័ព្ទស៊េរីថ្មីបំផុតរបស់ណូគៀគឺ Lumia និង PureView ជិតមានស៊េរីថ្មីដែលអាចប្រើប្រាស់បាននៅក្នុងទឹក ដោយមិនជ្រាបទឹក។
Nokia ធ្លាប់បានធ្វើការណែនាំនូវបច្ចេកវិទ្យាមិនជ្រាបទឹកសំរាប់ស៊េរីទូរស័ព្ទថ្មីៗរបស់ពួកគេ។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនបានសំរេចចិត្តអនុវត្តផែនការនេះទៅលើស៊េរីទូរស័ព្ទLumia និង PureView។ ខុសពីទូរស័ព្ទមិនជ្រាបទឹកធម្មតាបច្ចុប្បន្ន Nokia បានបំពាក់នូវសំបកNano ដ៏ស្តើងទាំងផ្នែកខាងក្នុង និងខាងក្រៅទូរស័ព្ទ ដូច្នេះបើទោះជាទឹកអាចជ្រាបចូលផ្នែកខាងក្នុងទូរស័ព្ទបានក៏ទូរស័ព្ទមិនខូចដែរ។

បច្ចេកវិទ្យាមិនជ្រាបទឹកដោយសំបកNano ត្រូវបាន Nokia ធ្វើការពិសោធន៏នៅក្នុងព្រឹត្តិការណ៏Nokia World កាលពីខែកញ្ញាឆ្នាំមុន។Lumia គឺជាទូរស័ព្ទដំបូងរបស់Nokia ប្រើប្រាស់ប្រព័ន្ធប្រតិបិត្តិការWindows Phone របស់ Microsoft។សព្វថ្ងៃមានបួនស៊េរីទូរស័ព្ទLumia ដូចជាLumia 900, Lumia 800, Lumia 710, និងLumia 610។ ក្នុងនោះទូរស័ព្ទPureView 808 ដែលជាទូរស័ព្ទមានកាមេរ៉ា41 megapixel ត្រូវបាន Nokiaធ្វើការណែនាំកាលពីខែ 2/2012 នៅBarcelona (ប្រទេសអេស្បាញ)៕
ដោយ៖ សិលាប្រភព៖ zing