J Butterfly គឺជាស្មាតហ្វូនដំបូងគេនៅលើពិភពលោកដែលមានអេក្រង់ Full HD ហើយក៏ជាកូនភ្លោះជាមួយ Droid DNA ដែលទើប HTC ធ្វើការបង្ហាញខ្លួន។ J Butterfly ត្រូវបានបង្ហាញខ្លួនលឿន តែដាក់លក់តែនៅលើទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។

កាលពីពាក់កណ្តាលខែ10 កន្លងទៅនេះ HTC បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយពេលបានក្លាយទៅជាក្រុមហ៊ុនដំបូងគេដែលបានបង្ហាញស្មាតហ្វូនមានអេក្រង់ Full HD តាមរយះម៉ូដែលទំនើប J Butterfly។ ស្មាតហ្វូននេះមានរូបសណ្ឋានដូចនឹង Droid DNA ជាស្មាតហ្វូន Full HD ទើបតែត្រូវបាន HTC បង្ហាញណែនាំមួយខែក្រោយនៅអាមេរិចសំរាប់ Verizon។ ជាក់ស្តែង J Butterfly គឺជាម៉ូដែលដែល HTC ធ្វើការចែកចាយតែនៅលើទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។

/

ក្រៅពីអេក្រង់ S-LCD 3 ទំហំ 5 inch កំរិតពន្លឺ Full HD ជាមួយកំរិត Pixel ខ្ពស់ដល់ 440 ppi, ស្មាតហ្វូន J Butterfly នៅបំពាក់រូបសណ្ឋានដ៏ខ្លាំងថែមទៀតផង។ វាមានCPU Quad Core Snapdragon S4 Pro APQ8064 ល្បឿន 1,5 GHz, RAM 2 GB។ ប៉ុន្តែកាមេរ៉ានៅតែ 8 megapixel ដូចនឹង One Xនិង One S។ ទោះជាអេក្រង់ធំ កំរិតពន្លឺខ្ពស់ តែថ្មនៅតែទាបគឺ  2.020 mAh។

មេម៉ូរីក្នុងរបស់ស្មាតហ្វូនគឺ16 GB និងមានរន្ធបន្ថែមមេម៉ូរីក្រៅប្រភេទ microSDHC ។ វាមាន Support 4G LTE អាចប្រើបានទាំង GSM និង CDMA ជាមួយ Wi-Fi / n, Bluetooth 4.0, NFC និងកាមេរ៉ាមុខ 2,1 megapixel។ ចំនុចពិសេសផ្សេងពី Droid DNA គឺ J Butterfly មានសមត្ថភាពមិនជ្រាបទឹកតាមស្តង់ដារ IPX5 ៕

ទស្សនារូបភាពជាក់ស្តែងមួយចំនួនរបស់​ J Butterfly ខាងក្រោមនេះទាំងអស់គ្នា!

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VE