គេហទំព័រមួយចំនួននៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នៅខែក្រោយ Samsung អាចនឹងបង្ហាញខ្លួនទូរស័ព្ទមួយ ដែលមានការរចនាម៉ូតជាប្រភេទបត់ និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 ដែលមានឈ្មោះថា Galaxy Folder។ វានឹងបំពាក់ chip Snapdragon S4 Dual Core, Support LTE, អេក្រង់ 800x480, Interface មានការរចនាម៉ូតផ្ទាល់ខ្លួន។ រីឯតំលៃ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។ បើសិនជាអ្នក គឺជាមនុស្សចូលចិត្តប្រើប្រាស់ទូរស័ព្ទប្រភេទបត់ នេះគឺជាព័ត៌មានគួរឲ្យរីករាយមួយដែលកម្រមាន ដោយសារតែបច្ចុប្បន្ន ក្រុមហ៊ុនផលិតមួយណា ក៏ផ្តោតទៅលើការផលិតស្មាតហ្វូនប្រភេទអេក្រង់ Touchscreen ដែរ៕

ដោយ៖ សិលាប្រភព៖ TTE