គ្រូបង្វឹកក្រុម Chelsea លោក Rafael Benitez មានទំនុកចិត្តទៅលើកីឡាករ Torresបន្ទាប់ពីជ័យជំនះលើ  Steaua ​ Bucharest ក្នុងការប្រកួត Europa League កាលពីយប់មិញ។

/លោក Rafael Benitez និយាយថាលោកមានការជឿជាក់ទៅលើ Torres ទោះបីជាTorres បរាជ័យក្នុងការស៊ុតបញ្ចូលទី បាល់ពិន័យ ១១ ម៉ែត ក៏ដោយក៏លោកនៅតែមានទំនុកចិត្តលើកីឡាករមួយរូបនេះដែរ ព្រោះលោកអាចមើលឃើញពីកំលាំងចិត្តនឹងសន្ទុះនៃការខំប្រឹងប្រែងរបស់គេបន្ទាប់ពី ការស៊ុតបញ្ចូលទី បានមួយគ្រាប់ចុងក្រោយដែលធ្វើអោយ Chelsea ឈ្នះក្នុងលទ្ធផល ៣-១ (Aggregate 3-2) ដោយក្នុងនោះមានការចូលរួមពី Juan Mata ១ គ្រាប់ នឹង John Terry ១ គ្រាប់ ធ្វើអោយក្រុម Chelsea ឡើងទៅប្រកួត វគ្គ ៨ ក្រុមចុងក្រោយក្នុង Europa League៕ 

ដោយ ៖ កុសលប្រភព ៖ skysports