រាជធានីភ្នំពេញ ៖ គ្មានន័យអ្វីត្រូវទំលាក់កំហុស ឬក៏មួលបង្កាច់ក្នុងចេតនាបែបណាមួយឡើយ តែក្នុងស្មារតីជាតិនិយម បញ្ហាទង់ជាតិ គឺសំខាន់ខ្លាំងណាស់។ យើងតែងតែឃើញជំលោះជាតិសាសន៍នានាលើពិភពលោកដែលគេយកទង់ជាតិប្រទេសជាសត្រូវមកហែក ឬដុតចោលជាកាយវិការប្រឆាំងទៅនឹងជាតិសាសន៍នោះ។ សំរាប់យើងជាខ្មែរក៏ឈឺចាប់ដូចគ្នាដែរប្រសិនបើជាតិសាសន៍ណាមួយធ្វើមិនគប្បីមកលើទង់ជ ាតិរបស់ខ្លួន។អ្វីមួយដែលត្រូវនិយាយពេលនេះគឺអ្នកអានរបស់កោះសន្តិភាពផ្ញើរបាយការណ៍តាម អ៊ីម៉ែលដោយភ្ជាប់រូបទង់ជាតិ២មកជាមួយផង។ បើយើងមិនចាប់អារម្មណ៍ពិតជាមិនដឹងថាខុសគ្នាទេ តែបើសិនជាយើងប្រៀបធៀបទៅនឹងគំរូទង់ជាតិក្នុងឧបសម្ព័ន្ធទី១នៃរដ្ឋធម្មនុញ្ញទើបយើងដឹ ងថា មានលក្ខណៈខុសគ្នា ដូច្នេះគួរគប្បីត្រួតពិនិត្យច្បាស់លាស់មុនពេលបោះពុម្ពជាផ្លូវការ។ជាការកត់សំគាល់នៅព េលមានបុណ្យជាតិម្តងៗ ដូចជាព្រះរាជពិធីចំរើនព្រះជន្ម ពិធីឡើងគ្រងរាជ្យ បុណ្យឯករាជ្យ បុណ្យអុំទូកជាដើមនៅតាមស្ថាប័នរដ្ឋ ឯកជនគេតែងឃើញមានការដោតលំអទង់ជាតិ ពិសេសតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។ ទង់ជាតិដែលលំអមិនថា តាមដងផ្លូវសាធារណៈ និងតាមស្ថាប័នកំពូលៗ របស់ជាតិ ដូចជារដ្ឋសភា វិមានឯករាជ្យ វិមានរដ្ឋាភិបាលនោះទេ គេសង្កេតឃើញថា ទង់ជាតិទាំងអស់នោះខុសពីទង់ជាតិដែលស្ថិតក្នុងឧបសម្ព័ន្ធទី១នៃរដ្ឋធម្មនុញ្ញត្រង់កន្ល ែងបង្អួច និងជណ្តើររបស់រូបប្រាសាទអង្គរវត្ត។ សួរថាតើចំណុចខុសគ្នានេះគួរត្រូវកែលំអឡើងវិញឬទេ?