អ្នកគាំទ្ររបស់ Manchester United តែងតែមានអារម្មណ៍ មិនល្អចំពោះរឿងដែលទាក់ទងនឹងការផ្ទេរ ចេញរបស់ Cristiano Ronaldo ជានិច្ច ។ ហើយគ្មានអ្វីសប្បាយចិត្ត ជាងការវិលត្រឡប់របស់ Ronaldo មកកាន់ទឹកដីនៃក្តីសង្ឃឹមវិញទេ សូម្បីតែ Ronaldo ខ្លួនឯងផ្ទាល់ក៏ធ្លាប់បញ្ចេញពីអារម្មណ៍ របស់ខ្លួនដែរថាគេចង់វិលត្រឡប់មក Premier League វិញហើយក្រុមដែលគេចង់នៅនោះ ក៏ជា Manchester United ដែរ ។ តែតំលៃនៃការផ្ទេរចេញរបស់Cristiano Ronaldo មានតំលៃខ្ពស់ខ្លាំងណាស់ ដែលមិនមែនជារឿងងាយស្រួលឡើយសំរាប់ការនាំយក Ronaldo មកវិញ ។

/ហេតុដូចនេះហើយ ទើបអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម មួយក្រុមបាននាំគ្នាបើកជាមូលនិធិប្រមូលថវិការ ដើម្បីទិញយកកីឡាករ Ronaldo មកវិញ ។ ពួកគេជាអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manutd នៅប្រទេសអូស្ត្រាលី បានផ្តួចផ្តើមធ្វើមូលនិធិមួយនេះ ដែលមានឈ្មោះថា Bring Ronaldo Home ដោយបង្កើតគេហទំព័រមួយ ដែលអ្នកគាំទ្ររបស់ក្រុម Manutd អាចចូលរួមមូលនិធិបាន ដោយធ្វើការជាវអាវយឺតមួយ ដែលមានតំលៃ ១០ ផោន ដែលអាវយឺតនោះមានសរសេរអក្សរដាក់ថា Ronaldo ។ មូលនិធិនេះ មានគំរោងប្រមូលប្រាក់អោយបាន១០០ លានផោន ដើម្បីអាចទិញ Ronaldo មកវិញដោយគ្មានបញ្ហារឿងកុងត្រាជាមួយ RealMadrid ឡើយ ។

/

ជាមួយនឹងចំនួនអ្នកគាំទ្រដ៏ច្រើន របស់ក្រុមបិសាចក្រហម Manchester United ទូទាំងពិភពលោកគេសង្ឃឹមថា មូលនិធិមួយនេះអាចរកប្រាក់សំរេចគោលដៅ របស់ពួកគេបាន ។ ហើយប្រសិនបើវាបានសំរេចជោគជ័យ ថវិការដែលអ្នកគាំទ្រទាំងអស់បានឧបត្ថម្ភទាំងអស់ និងត្រូវវិលត្រឡប់ជូនវិញដោយមូលហេតុមួយ ។​ តើអ្នកគាំទ្ររបស់ Manchester United អាចបើកទំព័រប្រវត្តិសាស្រ្តរបស់បាល់ទាត់បានទេ? យើងមានតែរង់ចាំតាមដានទាំងអស់គ្នាទៅមើល ៕

/

 

ដោយ ៖ កុសលប្រភព ៖ k14