ទស្សនាវត្តីល្បីឈ្មោះ Forbes បានធ្វើសេចក្តីប្រកាសថា ក្លឹបបិសាចក្រហមនៅតែបន្តនាំមុខគេពីបរិមាណអ្នកគាំទ្រនៅលើពិភពលោក។ លទ្ធផលខាងលើ វាមិនមានអ្វីភ្ញាក់ផ្អើលខ្លាំងសំរាប់មនុស្សទូទៅឡើយ ព្រោះបិសាចក្រហមជាក្លឹបដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត(19ពាន) នៅប្រទេសអង់គ្លេស។

តាមទស្សនាវត្តីForbes បានឲ្យដឹងថា បច្ចុប្បន្នMan United មានបរិមាណអ្នកគាំទ្រចំនួន 659លាននាក់ទូទាំងពិភពលោក គឺមានចំនួនច្រើនជាង Real, Barca រឺ Chelseaទៅទៀត។ តាមForbesដដែរក៏បានឲ្យដឹងបន្ថែមថា ក្នុងចំណោមអ្នកគាំទ្រ 659លាននាក់មាន 71លាននាក់នៅអាមេរិច 90លាននាក់នៅអឺរ៉ុប 173នៅ Middle East និងអាហ្វ្រិក325លាននាក់នៅអាស៊ីប៉ាស៊ីហ្វីក ចូលចិត្ត Man United។

/

Man United មានបរិមាណអ្នកគាំទ្រច្រើនជាងគេលើលោក

ជាពិសេសប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលើលោកចិន មាន108 លាននាក់អ្នកគាំទ្រក្លឹបបិសាចក្រហម។ លទ្ធផលខាងលើបានបង្ហាញតាមរយះការស្ទង់មតិពី39 ប្រទេសលើពិភពលោក។ Man United ក៏កំពុងគ្រប់គ្រងតំណែងជាក្លឹបមានជាងគេបំផុតនៅលើពិភពលោកជាមួយទ្រព្យសម្បត្តិ2,24 ពាន់លានដុល្លារ។ ក្រៅពីនេះMan United ក៏កំពុងឈរនៅកំពូលតារាងនៃបណ្តារក្លឹបកីឡារដែលមានតំលៃBrand Name ខ្ពស់បំផុតនៅលើពិភពលោក(293 លានដុល្លារ)៕

ដោយ៖ និស្ស័យប្រភព៖ zing