រាជធានីភ្នំពេញ ៖ ឧបករណ៍​​ម៉ៃក្រូវេវ និង​សំភារ​ជាច្រើនទៀត​របស់ក្រុមហ៊ុន​​ទូរស័ព្ទ metfone ​ត្រូវបានអគ្គីភ័យ​​ឆាបឆេះ​​សន្ធោសន្ធៅ​​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​រហូត​ដល់​រថ​យន្ត​ពន្ល ត់​អគ្គីភ័យ​​ចេញទៅជួយធ្វើ​អន្តរាគមន៍​​យ៉ាង​ប្រញាប់​ប្រញាល់​​កាលពីវេលាម៉ោង​​២​និង​​៥០នាទី​រសៀល​​ថ្ងៃទ ី​៦ មករា ២០១១ ​ត្រង់​​ចំណុច​ដីឡូត៍​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ទួល​គោក ​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ។ការឆាបឆេះ​សំភារដែលមានតំលៃ​នេះ គេពុំ​ទាន់​ដឹង​ថា បណ្តាល​មកពី​មូលហេតុ​​អ្វីនៅឡើយ​ទេ ព្រោះ​​សមត្ថ​កិច្ច​​កំពុងស្រាវជ្រាវ​...​​ឥឡូវវា​បានរលត់​​ទាំង​ស្រុង​ហើយ​នៅ​ត្រឹមម៉ោង​​៣​និង​​៤០នាទី​ ​រសៀលថ្ងៃដដែល ​ដោយប្រើប្រាស់​រថ​យន្ត​ពន្លត់​​អគ្គីភ័យ​​៦គ្រឿង និង​សមត្ថ​កិច្ច​​​ចំរុះជា​ច្រើន​នាក់​ចេញមក​ដាក់​​បំរាម​ចរាចរ​ជុំវិញ​ទីនោះ ដើម្បី​​រៀបចំសណ្តាប់ធ្នាប់​​ ខណៈ​​មនុស្ស​ម្នា​ជា​ច្រើន​កុះករ​​មកចោមរោម​​មើល​ណែន​ណាន់​ផង​ដែរ៕