កូរ៉េខាងជើង៖ តាមការអោយដឹងរបស់សារពត៌មាន NBC កាលពីព្រឹកមិញនេះថា មេដឹកនាំវ័យក្មេងប្រទេសកូរ៉េខាងជើង គឺលោក Kim Jong Un នឹងគ្រោងធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ នាថ្ងៃទី ២៦-៣១ សីហា ឆំា្ន ២០១២ ខាងមុខនេះ។

តាមប្រពត៌មានខាងលើ បានអោយដឹងទៀតថា នេះជាលើកទីមួយហើយដែលលោក គីមបានធ្វើដំណើរទៅក្រៅប្រទេស បន្ទាប់ពីឪពុករបស់លោក គឺលោក Kim Jong Il បានទទួលមរណៈភាពកាលពីខែ ធ្នូ នាពេលកន្លងទៅនេះ។

លោក Un បាននិយាយថា ការធ្វើដំណើរទៅប្រទេស អ៊ីរ៉ង់នាថ្ងៃទី ២៣ ដល់ ៣១ សីហាខាងមុខនេះ មិនមែនក្នុងគោលបំណងផ្ដោតទៅលើ កម្មវិធីនុយក្លែអ៊ែរអីនោះទេ គឺគ្រាន់តែពង្រឹងនូវចំណងមិត្ដភព កូរ៉េ- អ៊ីរ៉ង់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត គឺលោកចង់បាន ការដាក់វិនិយោគទុនជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបង្កើនកំណែទំរង់សេដ្ឋកិច្ចកូរ៉េ ផងដែរ។គួរបញ្ចាក់ផងដែរថា កិច្ចប្រជុំនោះ ក៏មានការចូលរូមពីបណ្ដាប្រទេស ជាដៃគួរមួយចំនួនទៀតផងដែរ ក្នុងនោះរួមមាន ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និង គុយបាផងដែរ៕
ដោយ៖ នារីប្រភព៖ bbc