ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ នៅភូមិ៣ សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយអគ្គីភ័យបានឆាបឆេះផ្ទះ២ល្វែ ងជាន់ក្រោម បណ្តាលឱ្យសំភារប្រើប្រាស់មួយចំនួនឆេះសល់តែសំបក។ នៅក្នុងហេតុការណ៍នេះដែរ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តដឹកនាំដោយលោកវរសេន ីយ៍ទោ ឌុច គឹមហ៊ាង នាយរងការិយាល័យកណ្តាលស្ថិតិអគ្គីភ័យ បានចេញទៅជួយអន្តរាគមន៍ពន្លត់ភ ្លាមៗ។ ជាមួយគ្នានោះ គេក៏សង្កេតឃើញវត្តមានលោកអ៊ុំ រាត្រី អភិបាលក្រុងសិរីសោភ័ណ លោកវរ សេនីយ៍ឯក ឱ បូរិន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងកងកំលាំងនគរបាលជាច្រើនរូបទ ៀតបានសហការជាមួយកំលាំងកងរាជអាវុធហត្ថ ចុះជួយអន្តរាគមន៍ពន្លត់ និងការពារកុំឱ្យពួកជ នឱកាសនិយមចូលយកទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះ។តាមការរៀបរាប់របស់ម្ចាស់ផ្ទះឈ្មោះគី ឡាយ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិ៣ សង្កាត់ព្រះពន្លា បានឱ្យដឹងថា នៅល្ងាចកើតហេតុនោះរូប គាត់ និងប្រពន្ធពុំបាននៅផ្ទះទេ ដោយរវល់ទៅភ្នំពេញ ឯផ្ទះចាក់សោចោលដោយមិនបានបិទភ្លើង ទ ើបបណ្តាលឱ្យទុស្សេទូទឹកកក ហើយឆ្លងភ្លើងឆេះសំភារមួយចំនួននៅក្បែរនោះទៀត។ ចំណែកលោកវរស េនីយ៍ទោ ឌុច គឹមហ៊ាង បានឱ្យដឹងថា មុនដំបូងមានការលំបាកដោយសារទ្វារផ្ទះ និងបង្អួចបាំងកញ្ ចក់ ហើយមានរនាំងដែកខាងក្រៅ លុះត្រាតែវាយកញ្ចក់បំបែកទើបអាចបាញ់ទឹកចូលដល់ក្នុងផ្ទះ ប៉ ុន្តែការឆេះនេះគឺមិនបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងទេ ដោយរថយន្តពន្លត់អគ្គីភ័យបា នជួយអន្តរាគមន៍ទាន់ពេលវេលា។ ជាមួយនេះ ប្រជាពលរដ្ឋ កងកំលាំងនគរបាល ព្រមទាំងកំលាំងកងរា ជអាវុធហត្ថក៏បានសហការគ្នាល្អក្នុងការអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ។លោកនាយរងការិយាល ័យកណ្តាលរូបនេះបានបន្តទៀតថា មុនដំបូងតាមអ្នកនៅជិតខាង និងអ្នកឃើញហេតុការណ៍នេះប្រាប់ គឺបណ្តាលមកពីទុស្សេខ្សែភ្លើងបំភ្លឺកន្លែងកុងម៉ា តែដល់ម្ចាស់ផ្ទះមកពិនិត្យផ្ទាល់ គឺប ណ្តាលមកពីទុស្សេទូទឹកកក។ ករណីនេះពុំបណ្តាលឱ្យមាននរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ គឺម ានរបួសពលរដ្ឋម្នាក់ដែលចូលជួយអន្តរាគមន៍ដោយសារត្រូវអំបែងកញ្ចក់មុតជើង ហើយលោកអ៊ុំ រាត្ រី អភិបាលក្រុងបានចាត់ឱ្យគេនាំយកទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ឯចំពោះការពន្លត់ន េះ គឺប្រើរយៈពេលជិតមួយម៉ោងដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត៕