ជំងឺផ្តាសាយជាប្រភេទជំងឺសាមញ្ញមួយ ដែលតែងតែកើតមានឡើងចំពោះនៅទូទៅ ជាពិសេសងាយកើតមានបំផុតចំពោះអ្នកដែលមានសុខភាពមិនល្អ មិនធ្លាប់ហាត់កីឡា ដោយសារតែមានរាងកាយទន់ខ្សោយជាងមនុស្សដែលបានហាត់កីឡា។ ជំងឺផ្តាសាយនេះ កើតមានឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ ត្រូវទឹកភ្លៀង និងខ្យល់ ជាដើម។ មួយវិញទៀត ជំងឺប្រភេទនេះនឹងបង្ហាញនូវរោគសញ្ញាដូចជា៖ មានអាការឈឺក្បាល ហៀសំបោរ ក្អក និង ក្តៅខ្លួន។
ខាងក្រោមនេះ គឺជារូបមន្តធម្មជាតិងាយៗ អាចជួយព្យាបាលកំចាត់ជំងឺផ្តាសាយចេញពីខ្លួនអ្នកបានយ៉ាងងាយ និងឆាប់រហ័ស។

វិធីទី១៖ សូមយកទឹកដោះគោក្តៅ ១កែវ លាយជាមួយនឹង ម្ស៉ៅរមៀត ១ស្លាបព្រាកាហ្វេ និង ម្រេចខ្មៅ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹក ២ដង ក្នុង ១ថ្ងៃ ជាការស្រេច។
វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ carom ១ស្លាបព្រាបាយ ដាក់ខ្ចប់ជាមួយនឹងក្រណាត់ស្អាតរុំឱ្យជិត បន្ទាប់មក វានៅជិតច្រមុះ ឬ នៅជិតរន្ធច្រមុះ ដើម្បីឱ្យអ្នកអាចស្រូបយកក្លិននេះ ចូលពេលអ្នកដកដង្ហើមចេញចូល។
វិធីទី៣៖ សូមយកផ្លែក្រចាប់ (okra) ចំនួន ១០០ក្រាម កាត់ជាបំបែកតូចៗ ដាក់ចូលក្នុងទឹកកន្លះលីត្រ ដាំឱ្យពុះរយៈពេល ១០ ទៅ ១៥នាទី បន្ទាប់មក ដាក់ច្រមុះរបស់អ្នក ស្រូបយកចំហាយទឹកនោះជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda