អ៊ីស្រាអែល៖ បើតាមការអោយដឹងពីពត៌មាន​ ដេលីមែល កាលពីដើមសប្ដាហ៍នេះ បានអោយដឹងថា ក្រុមអ្នកបុរាណវិទ្យានៃប្រទេសអ៊ីស្រាអែល បានរកឃើញអាងស្ដុកទឹកសម្ងាត់ដ៏ធំមួយ ដែលមានអាយុកាលជិត ៣,០០០ ឆ្នាំមកហើយ។width=457បើតាមការអោយដឹងពីលោក Tvika Tsuk ប្រធានស្រាវជ្រាវផ្នែកបុរាណវិទូ បាននិយាយថា អាងទឹកសម្ងាត់ដ៏ធំនេះ គឺអាចផ្ទុកទឹកបានប្រមាណជា ២៥០ ម៉ែត្រគូប ដែលមានទីតាំងស្ថិតនៅ ក្នុងព្រះវិហារអ៊ីស្លាមមួយ (Muslim Shrine) ជិតទីក្រុងជ័ររ៉ូសាលឹម។

width=458

width=456លោក Tsuk បានអះអាងថា បើយោងទៅលើការពិសោធន៍ នៃផ្ទាំងថ្មរបស់អាងទឹកនេះ គឺ អាចអោយយើងដឹងថា អាងទឹកមួយនេះ ត្រូវបានគេសាងសង់ឡើងជិត ៣,០០០ ឆ្នាំមកហើយ ពោលគឺ គេសាងសង់ឡើងសម្រាប់ថ្វាយព្រះអទិទេព ដែលជាម្ចាស់ថែរក្សាក្នុងព្រះវិហារនេះ៕

ដោយ៖ រក្សាប្រភព៖ dailymail