ក្រុងប៉ោយប៉ែត ៖ កាលពីរសៀលថ្ងៃទី៥ មករា មន្ត្រីជំនាញកាំកុងត្រូលឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សហការជាមួយមន្ត្រីគយ មន្ត្រីគណៈកម្មការច្រក និងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ចាប់សាច់មាន់ខូចគុណភាពចំនួន៣៥០គីឡូក្រាម យកទៅដុតកំទេចចោល ។ តាមប្រភពពីលោកស៊ាន ស៊ីណាក អនុប្រធានសាលាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមមន្ត្រីជំនាញឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា សាច់មាន់ខូចគុណភាពចំនួន៣៥០គីឡូក្រាម ដែលមន្ត្រីជំនាញសហការគ្នាដកហូតយកទៅដុតកំទេចចោលនៅពេលនេះគឺបានមកពីការឆែកឆេររកឃ ើញនៅក្នុងរទេះរបស់កម្មករដែលបង្កប់ជាមួយបន្លែ និងផ្លែឈើផ្សេងៗអូសចូលមកតាមច្រកប៉ោយប៉ែត ។ លុះមកដល់ចំណុចមន្ត្រីរបស់លោកដែលឈរជើងនោះ ឆែកឆេរពិនិត្យទៅឃើញមានសាច់មាន់ខូចគុណភាពបង្កប់នៅក្នុងរទេះ ។គួរបញ្ជាក់ថា នៅពេលមន្ត្រីជំនាញចាប់បានសាច់មាន់ខូចគុណភាពម្តងៗមិនដែលឃើញមេឈ្មួញទាំងអស់នោះចេញ មុខមកដោះស្រាយ ឬធ្វើកិច្ចសន្យានោះឡើយ គឺមានតែម្ចាស់រទេះជាកម្មករនោះប៉ុណ្ណោះ ជាអ្នកចេញមុខមកអង្វរករ ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ចំពោះសាច់មាន់ខូចគុណភាព ទោះបីជាមានការអង្វរករយ៉ាងណាក្តី ក៏មិនអាចលើកលែងបានដែរ ពីព្រោះជាបញ្ហាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់់ប្រជាពលរដ្ឋ ដូច្នេះគឺត្រូវតែចាប់យកទៅដុតកំទេចចោលតែម្តង ។ចំណែកបន្លែ ឬផ្លែឈើផ្សេងៗទាំងនោះដោយមានការអាណិតអាសូរដល់ពលរដ្ឋក្រីក្រ គឺអាចលើកលែងឱ្យពួកគេយកទៅវិញបាន ប៉ុន្តែការលើកលែងនេះ គឺមានតែមួយដងទេ មិនឱ្យមានលើកក្រោយទៀតឡើយ ។ លោកអ៊ុក សុភាព ប្រធានសាលាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចំពោះបញ្ហាចំណីអាហារ និងសាច់មាន់ខូចគុណភាពដែលរាជរដ្ឋាភិបាលបានហាមមិនឱ្យមានការលួចនាំចូលពីប្រទេសជិតខ ាងនោះ មន្ត្រីក្រោមឱវាទរបស់លោកបានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ឱ្យខាងតែបាន ៕