ក្នុងការស្ទង់មតិថ្មីមួយ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនពិគ្រោះយោបល់មួយ ដែលមាន Brand ឈ្មោះ Siegel +Gale បានឲ្យឃើញថា Galaxy មានលក្ខណៈល្អជាង iPhone ពីភាពងាយស្រួលប្រើប្រាស់។

តាមរយះការស្ទង់មតិនេះ បណ្តាចំនុចខ្លាំងៗរបស់ Galaxy បើប្រៀបជាមួយ iPhone រួមមាន ភាពSupport គ្នាជាមួយបណ្តា Brand Name, ឧបករណ៍ និងផលិតផលដទៃផ្សេងទៀត ក៏ដូចជាសមត្ថភាព ចែករំលែក និងផ្លាស់ប្តូរ File មានភាពងាយស្រួលជាង។

ជាក់ស្តែង នៅក្នុងតារាងចំណាត់ថ្នាក់ ស្តីពីភាពងាយស្រួលប្រើប្រាស់នៃក្រុមហ៊ុន តាមរយះ Siegel +Gale ដែលបានបង្ហាញកាលពីឆ្នាំ 2012 បានឲ្យឃើញថា Apple កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី5 ក្នុងពេល Samsung នៅចំណាត់ថ្នាក់ទី14។ Google ឈរនៅលំដាប់កំពូលក្នុងតារាងនេះ។

/

ការស្ទង់មតិនេះ ត្រូវបានចូលរួមដោយអតិថិជនចំនួន 400 នាក់។ ប៉ុន្តែបើតាមគេហទំព័រ Cnet កំពុងតែមានការសង្ស័យពីភាពសុក្រិតនៃការស្រាវជ្រាវនេះ ព្រោះថា Samsung គឺជាអតិថិជនមួយ ក្នុងចំណោមអតិថិជនជាច្រើនទៀតរបស់ Siegel +Gale។ សម្រាប់ Apple វិញមិនស្ថិតនៅក្នុងតារាងអតិថិជនរបស់ Siegel+Gale ទេ ៕

ដោយ៖ សិលាប្រភព៖ VReview