នៅពេលដែលមានព័ត៌មានចចាមអារាមថា iPhone ជំនាន់ថ្មី នឹងត្រូវបានបង្ហាញខ្លួននៅថ្ងៃទី ១០ខែកញ្ញា ខាងមុខនេះ គេក៏បានកំណត់ថា iOS 7 version ផ្លូវការ ក៏នឹងត្រូវបានបង្ហាញខ្លួននៅក្នុងពេលវេលានោះដែរ ពីព្រោះ Apple ចង់បង្ហាញណែនាំ iOS និង iPhone ថ្មី ក្នុងពេលតែមួយ។
ប្រហែលជាការកំណត់នោះ គឺជាការពិត ព្រោះថាកាលពីពេលថ្មីៗនេះ Nuance (ក្រុមហ៊ុន Software ល្បីឈ្មោះមួយ) បានផ្ញើសារ ទៅក្រុមអ្នកអភិវឌ្ឍន៍របស់ខ្លួន ដោយនិយាយថា ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា iOS 7 GA (General Availability) នឹងត្រូវបានធ្វើការចែកចាយនៅថ្ងៃទី ១០ ខែកញ្ញា ។

អត្ថន័យសំខាន់នៃ Email នេះ គឺមិនមែនដើម្បីបង្ហើបឲ្យដឹងពីពេលវេលានៃការបង្ហាញខ្លួន នៃ iOS 7 version ផ្លូវការនោះទេ គឺ Nuance ចង់ដាស់តឿន ក្រើនរំលឹកដល់ក្រុមអ្នកអភិវឌ្ឍន៍ ឲ្យត្រួតពិនិត្យApplications ដែលខ្លួនបានសរសេរឡើងវិញ ឲ្យបានល្អ ដើម្បីធានាថា វាមានដំណើរការល្អ (ស្រួល)ជាមួយបច្ចេកវិទ្យារបស់ Nuance ពេលប្រើនៅលើ iOS 7 ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ TTE