ខេត្តសៀមរាប ៖ មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ម្នាក់ត្រូវបានកំលាំងប៉េអឹមលើផ្ទៃប្រទេសសហការជាមួយប៉េអឹមខ េត្ត កំលាំងយោធាខេត្តធ្វើការឃាត់ខ្លួនតាមដីកាតុលាការយោធានៅឯផ្ទះរបស់គាត់ ស្ថិតក្នុងតំបន់ព្រៃជាំ ភូមិទួលក្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី១២ មករា ២០១១ ហើយបានបញ្ជូនមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនាវេលាម៉ោង១និង៤៥នាទី ដើម្បីសាកសួរបន្ថែមមុនពេលបញ្ជូនទៅកាន់រាជធានីភ្នំពេញ ។មន្ត្រីកងរាជអាវុធហត្ថដែលមានភារកិច្ចឃាត់ខ្លួនឧត្តមសេនីយ៍ខាងលើនេះបានឱ្យដឹងថា ឧត្តមសេនីយ៍ជាប់សង្ស័យនោះឈ្មោះពើយ ប៉ែល ត្រូវបានគេឆែកឃើញក្នុងរថយន្តរបស់គាត់មានផ្កាយ៣ជាប់នឹងឯកសណ្ឋាន អាចថា ឋានន្តរស័ក្តិផ្កាយក្លែងក្លាយ ព្រោះគាត់មិនអាចឡើងឋានៈលឿនបែបនេះទេ ។ លោកពើយ ប៉ែល ត្រូវបានអះអាងថា ពាក់ឋានន្តរស័ក្តិឧត្តមសេនីយ៍ក្លែងក្លាយជាមិត្តភក្តិរបស់លោកឧត្តមសេនីយ៍សេះហោះ សាមិត្ត វីរៈ ដែលត្រូវបានឃាត់ខ្លួនប៉ុន្មានថ្ងៃមុននេះ ជាប់ពាក់ព័ន្ធនឹងបទល្មើសយោធាច្រើនករណី...។លោកពើយ ប៉ែល អតីតទាហានខ្មែរក្រហមមានឋានន្តរស័ក្តិជាអនុសេនីយ៍ទោបំរើការនៅកងពលធំអន្តរាគមន៍លេ ខ២ ធ្លាប់ត្រូវបានចោទប្រកាន់ពីបទកាប់ឈើខុសច្បាប់ ហើយត្រូវបានតុលាការជំនុំជម្រះទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប៉ុន្តែព្យួរទោស (ស្ថិតនៅក្រៅឃុំ) ។ ក្រៅពីលោកឧត្តមសេនីយ៍ក្លែងក្លាយពើយ ប៉ែល ត្រូវបានឃាត់ខ្លួននោះ គឺនៅមានមន្ត្រីពាក់ព័ន្ធ៣-៤នាក់ទៀត កំពុងស្ថិតក្នុងការតាមប្រមាញ់របស់សមត្ថកិច្ច ៕