ក្នុងព្រឹត្តិការណ៍បញ្ចេញម៉ូដសម្លៀកបំពាក់ New York Fashion Week ២០១៣ សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ២០១៤ គេក៏បានឃើញកំពូលតារាបង្ហាញម៉ូដ និងជាអ្នកច្នៃម៉ូដ ដ៏ល្បីឈ្មោះ បាននាំយកកម្រងម៉ដែលសម្លៀកបំពាក់របស់ខ្លួនមកចូលរួម នោះគឺ Victoria Beckham ។
Victoria Beckham និងគ្រួសារ ចូលរួមព្រឹត្តិការណ៍ New York Fashion Week២០១៣
ស្របពេលដែលការប្រកួតផ្ដាច់ព្រ័ត្រនៃកីឡា Tennis US Open 2013 កំពុងដំណើរការ Victoria Beckham ក៏បានបញ្ចេញកម្រងម៉ូដែលសម្លៀកបំពាក់ជាស្នាដៃរបស់ខ្លួន ដែលយកលំនាំតាមកីឡានេះ ដូចជា miniskirt និង jacket ដ៏ស្រស់ស្អាត នៅក្នុងព្រឹត្តិការណ៍ New York Fashion Week សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ ២០១៤ ។ពណ៌ដែលជាគោលចម្បងរបស់កម្រងសម្លៀកបំពាក់ Victoria Beckham រដូវផ្ការីក និងរដូវក្ដៅ ២០១៤ ដែលត្រូវបានបង្ហាញនៅចំពោះមុខទស្សនិកជន ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ New York Fashion Week លើកនេះគឺ ពណ៌ខ្មៅ ពណ៌.ស ពណ៌ប្រផេះ រួមនឹងពណ៌ផ្សេងៗទៀត ដូចជាពណ៌ស៊ីជំពូ fuchsia និងពណ៌ប្រផេះងងឹត។ ចំណុចលេចធ្លោរបស់កម្រងម៉ូដែលទាំងនេះ គឺរចនាកាត់ ត ពណ៌ និងខ្សែសំណាញ់នៅលើអាវដូចទៅនឹងឈើលេង Tennis ។ ក្រៅពីនេះ អ្នករចនាម៉ូដ Victoria Beckham ក៏នាំមកនូវម៉ូដសម្លៀកបំពាក់ ដែលត្រូវបានគេចូលចិត្តបំផុតនៃរដូវកាលនេះ នោះគឺខោរ៉ូបដ៏ទន់ភ្លន់ និងបង្ហាញនូវភាពវ័យក្មេង និងស៊ីវិល័យបំផុត។
សូមទស្សនារូបភាព ដូចខាងក្រោម ៖
ដោយ ៖ តារាប្រភព ៖ Yahoo