ក្រុងម៉ូនិចៈ ជំនួប៣ប្រកួតចុងក្រោយនេះ ក្លឹបជើងខ្លាំងមកពីអេស្ប៉ាញ FC Barcelona លេងមិនដែលឈ្នះ ក្រុមខ្លារខិន Bayern Munich របស់អាល្លឺម៉ង់ទាល់តែសោះ ថែមទាំងមិនអាចស៊ុតបញ្ចូលទីសួម្បីតែមួយគ្រាប់ ថែមទៀតផង ។

ជាក់ស្តែងនាជំនួបមិត្តភាព អន្តរជាតិនៅយប់មិញនេះក្រុមម្ចាស់ផ្ទះ Bayern លុត Barca ២-០ បន្ថែមទៀត ក្រោយពី២ប្រកួតដំបូងក្នុង Champions បានបំបាក់រហូតដល់ ៧-០ គឺស៊ី ៤-០ ក្នុងជើងទី១ និងស៊ី ៣-០ ក្នុង ជើងទី២ យ៉ាងណាមិញសម្រាប់ពីរគ្រាប់ យប់មិញនេះទៀតរកបាន ដោយការតែតបញ្ចូលទីយ៉ាងស្អាតរបស់ កីឡាករ Philipp Lahm នៅនាទីទី១៤ និងគ្រាប់ទីពីរដោយមិត្តរួមក្រុម Mario Mandzukic នៅនាទីទី៨៧ ។

ចប់ការប្រកួតពេញម៉ោង Bayern Munich ២ និង FC Barcelona ០ ខណៈដែលមានឱកាសច្រើនគួរសមដែរ តែធ្វើមិនបានសម្រេចសោះ របស់កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi ។ ប៉ុន្មានប្រកួតចុងក្រោយរបស់ Barcelona នៅក្រៅទឹកដីមិនសូវជាទទួលបានលទ្ធផលល្អទាល់តែសោះ ជាពិសេសពេលជួបជាមួយក្រុម ខ្លាំង ស្របពេលដែលជំនួបមិត្តភាព ៥ប្រកួតចុងក្រោយរបស់ម្ចាស់ជើងឯក Champions ឈ្នះរហូតមិនដែលចាញ់សោះ ៕

Looking

Looking

Looking

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល