ខេត្ត​បាត់​ដំបង ៖ បុរស​អគតិ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​មូលដ្ឋានចាប់​ខ្លួន​ក្រោយពីមានបណ្តឹង​ចោទប្រកាន់ថា​ ជន​នេះ​បានចាប់កូនស្រី​​ចុងរបស់​ខ្លួន​បង្ខំ​រំលោភ​សេពសន្ថវៈ​រហូត​បានសំរេច កាល​ពីវេលា​ម៉ោង​១១យប់ ថ្ងៃទី១៦ មករា នៅ​លើ​ផ្ទះ​របស់ខ្លួន ស្ថិត​នៅ​ឃុំសិរី​មានជ័យ ​ស្រុក​សំពៅ​លូន ។ បុរស​អគតិ​នេះបានសារភាព​ថា ខ្លួនបាន​ចាប់​កូន​ស្រី​ចុង​រំលោភតាំង​ពីនាង​​អាយុ​១១​ឆ្នាំ រហូត​ដល់​សព្វ​ថ្ងៃ​នាង​អាយុ​១៣​ឆ្នាំ ​ហើយ​សរុប​មិន​តិច​ជាង​២០លើក​ទេ ក្រោមការ​គំរាម​​រក​សម្លាប់ ។​លោក​មុត នី នាយ​នគរបាល​ប៉ុសិ៍្ត​ឃុំសិរីមាន​ជ័យបាននិយាយ​ថា ឪពុក​ចុងតិរច្ឆាន​​នោះ​ឈ្មោះ​ម៉ាន់ ណាង អាយុ​៣៥ឆ្នាំ ប្រពន្ធឈ្មោះ​សុង រីន អាយុ​៣៣ឆ្នាំ ​(ប្រពន្ធ​ក្រោយ) ​រី​ឯ​កូន​ស្រី​ចុង​​រង​គ្រោះ​អាយុ​១៣ឆ្នាំ ។ គ្រួសារ​​ក្រីក្រ​នេះ​រស់នៅ​ក្នុងឃុំ​កើតហេតុខាងលើ ។ ​លោក​​មុត នី​ បាន​បញ្ជាក់​ថា បុរសនេះត្រូវ​បាន​ចាប់ខ្លួនក្រោយ​ពី​ស្ត្រី​ជា​ភរិយា​​​បាន​មក​ដាក់​ពាក្យ​បណ្តឹង​​នៅ​ប៉ុសិ៍្ត​រដ្ឋបាល​រ បស់​លោក​ដោយ​ចោទ​ថា ប្តី​របស់គាត់​​នេះ​បានចាប់រំលោភ​​សេពសន្ថវៈ​លើ​កូន​ស្រី​គាត់​ដែល​ជាកូន​ប្តីមុន ។​ក្រោយ​ពេល​ត្រូវ​ចាប់​ខ្លួន​ជនអគតិ​នេះ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បានចាប់​បង្ខំ​កូនស្រី​ចុង​របស់ខ្លួន​​រំលោភ​​ប្រាកដ​មែន តាំង​ពី​នាង​​​​អាយុ​១១​ឆ្នាំ ​រហូត​មក​ដល់ពេល​នេះ​​នាង​មាន​អាយុ​១៣​ឆ្នាំហើយ ហើយ​ការ​ចាប់​រំលោភ​នេះ​បើ​តាម​ខ្លួន​ចាំ​ គឺមិនតិច​​ជាង​២០លើក​ទេ ។​ ជន​នេះ​និយាយថា ​ខ្លួន​តែង​គំរាម​រកសម្លាប់គ្រួសារ​នាង​ចោល​មួយពូជ​នៅពេល​ខ្លួនចាប់រំលោភ​នាង​ម្តងៗ​ បើ​នាង​​និយាយ​ប្រាប់​ម្តាយ ។ ភាគច្រើន​ គឺ​ចាប់​នាង​រំលោភ​​ទៅ​លើ​ផ្ទះ​ពេលថ្ងៃ ក្នុងគ្រា​ដែល​​ម្តាយ​នាង​មិននៅ​ ។ដោយឡែក​អ្នកស្រី​សុង រីន ជា​ម្តាយ​​​ក្មេង​ស្រី​រងគ្រោះ​បាន​ប្រាប់សមត្ថកិច្ច​ថា កន្លង​មក​​គាត់​មិន​ដែល​ដឹង​ថា ប្តីគំរក់​របស់អ្នក​ស្រី​​មានគំនិត​​ថោក​ទាបបែបនេះទេ ប៉ុន្តែ​រយៈពេលចុង​ក្រោយ​​នេះ​អ្នកស្រី​បានដឹង​​ពីអ្នក​ភូមិ​ដែលលួច​ខ្សឹប​ប្រាប់​គាត់​ តែ​គាត់​មិនហ៊ាន​សួរ​នាំ ព្រោះ​ខ្លាច​ប្តី​គំរក់នេះ​ធ្វើបាប ។ លុះ​នៅ​យប់​ថ្ងៃទី១៦ មករា ​​ពេល​គាត់​ប្រទះ​ឃើញ​​ផ្ទាល់​ភ្នែក​​ ទើបព្រឹកឡើង​​គាត់​សំរេច​ទៅប្តឹង​សមត្ថកិច្ច​​ឱ្យ​ចាប់ខ្លួន​លោក​ប្តី​​តិរច្ឆាន​នេះ​តែម្តង ។ ទោះ​ជា​បែបណា​ ជនស​ង្ស័យ​ត្រូវ​បាន​បញ្ជូន​​មក​កាន់​ការិយា​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និងការ​ពារ​អនីតិជន​​នៃស្នង​ការ​​ដ្ឋានខេត្តហើយ ហើយ​កំលាំង​ជំនាញ​កំពុងត្រៀម​បញ្ជូន​បន្ត​ទៅ​កាន់​សាលា​ដំបូងខេត្ត​នៅរសៀល​ថ្ងៃ​ទី​១៨ មករា ​ផងដែរ ៕