តាំងតែពី កំពូលកីឡាករបាល់ទាត់សញ្ជាតិប័រទុយហ្កាល់ Ronaldo បានសាងស្នេហ៍ជាមួយនិងតារាម៉ូដែលដ៏ស្រស់ស្អាត Irina Shayk រួចមក ពួកគេមិនដែលមានរឿងឈ្លោះប្រកែកដល់ថ្នាក់បែកបាក់ឡើយ ។ ថ្មីៗនេះស្រីស្អាត Irina បានបង្ហើបអំពីគន្លឹះនៃការ ថែរក្សាក្តីស្រឡាញ់របស់ពួកគេ អោយទស្សនិកជនបានដឹង ។

Irinaនៅក្នុងបទសំភាសន៍ មួយរបស់ទស្សនាវដ្ដី Vogue អាមេរិចសំរាប់ខែវិច្ឆិការ Irina ត្រូវបានពិធីករសំភាសន៍និងជជីកសួរ រហូតដល់រឿងទាក់ទងនិងជីវិតស្នេហាជាមួយ Ronaldo ។ Irina ក៏បង្ហើបនិងនិយាយដោយសប្បាយចិត្តថា នាងពិតជាសប្បាយចិត្តជាមួយនិងចំណងស្នេហ៍មួយនេះខ្លាំងណាស់ ព្រោះ Ronaldo តែងតែនៅក្បែរនិងជួយជាកំលាំងចិត្តនាងជានិច្ច ។ នាងបន្តថា Ronaldoយល់និងដឹងចិត្តរបស់នាងច្បាស់ណាស់ ហើយអ្វីដែលពិសេសទៀតនោះគឺ Ronaldo តែងតែផ្តល់ពេលវេលាជាមួយនាង ហើយយោគយល់អធ្យាស្រ័យ ជាមួយនិងការងាររបស់នាង ព្រោះនាងជាតារាម៉ូដែលដូចនេះ នាងត្រូវដើរហើរច្រើនតែ Ronaldo មិនដែលប្រកាន់ឡើយ ។

Irina

Irinaចំណុចទាំងនេះហើយ ទើបធ្វើអោយ Irina និង Ronaldo ស្រលាញ់គ្នាបានមកទល់ពេលនេះ បើទោះបីជាមានពាក្យចចាអារ៉ាម អំពីការបែកបាក់ក៏ដោយ ។​ ទោះបីអ្នកទាំង ២ ស្រឡាញ់គ្នាយ៉ាងណាក៏ដោយតែពួកគេ មិនទាន់គិតអំពីការរៀបការ បង្កើតគ្រួសារនៅឡើយទេ ៕

Irina

 

ប្រែសម្រួល ៖ កុសលប្រភព ៖ k14