ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចសៀមបានឃាត់ខ្លួនពលរដ្ឋខ្មែរ៥នាក់កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ មករា នៅក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ខណៈពួកគេចូលទៅរកការងារធ្វើនៅលើទឹកដីសៀម ។#ពលរដ្ឋទាំង៥នាក់ខាងលើ ១-ឈ្មោះម៉ាក់ មី ភេទស្រី អាយុ២៧ឆ្នាំ ២-ឈ្មោះម៉ាក់ ចិត្ត ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះផុន ផាន ភេទប្រុស អាយុ៣១ឆ្នាំ ៤-ឈ្មោះផុន នី ភេទប្រុស អាយុ១៦ឆ្នាំ និង៥-ឈ្មោះថាន ភេទប្រុស អាយុ១៩ឆ្នាំ ។ ពួកគេទាំងអស់គ្នារស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។តាមការឱ្យដឹងពីលោកស ឆុង អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ពលរដ្ឋទាំង៥នាក់នេះបានចូលទៅទឹកដីសៀមដើម្បីរកការងារធ្វើកាលពីថ្ងៃទី១៧ មករា ហើយពុំទាន់ដល់គោលដៅផង ក៏ត្រូវគេចាប់ខ្លួនតែម្តង ។ លោកបន្តថា មកទល់ពេលនេះពលរដ្ឋទាំង៥នាក់នេះត្រូវបានគេបញ្ជូនទៅកាន់ខេត្តស្រះកែវ ពុំទាន់ធ្វើការដោះលែងនៅឡើយទេ ។ លោកបានរាយការណ៍ទៅថ្នាក់លើរួចហើយជុំវិញករណីចាប់ខ្លួនពលរដ្ឋខ្មែរនេះ ៕