ក្រុមអ្នកវិទ្យាសាស្ដ្រយល់ឃើញថា បណ្ដាព្រះច័ន្ទដែលដូចទៅនឹងការសំដែង នៅក្នុងខ្សែភាពយន្ដ
រឿង Avatar គឺជាកន្លែងដែលអាចរស់នៅប្រកបដោយសុវត្ថិភាពរបស់មនុស្សភពផ្សេង ជាជាងភពធំៗនានា។
អ្នកអវកាសវិទូយល់ឃើញដូចខាងលើ បន្ទាប់ពីបានរកឃើញភពថ្មី ចំនួន ១៥ ដែលវិលជុំវិញតំបន់ដែលអាចរស់នៅបាន របស់ផ្កាយមួយចំនួន។ ភពទាំងនេះ សុទ្ធតែមានទំហំធំ ដូចទៅនឹងភព Jupiter ឬ Neptune ។
បណ្ដាភពធំៗ ដូចខាងលើនឹងមិនមានបរិយាកាសដែលអាចរស់នៅបានដូចផែនដី ប៉ុន្ដែ បណ្ដាព្រះច័ន្ទដែលវិលជុំវិញភពទាំងនោះ បែរជាអាចមានព្រៃឈើ សមុទ្រទឹក និងសត្វមានជីវិត ដូចទៅនឹងព្រះច័ន្ទ Pandora ដែលត្រូវបានគេរៀបរាប់នៅក្នុងរឿង Avatar ។
លោក Chris Lintott សាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យ Oxford ថ្លែងថា ៖ អាចនឹងមានពិភពមានជីវិតប្រកបដោយភាពសម្បូរបែរ កំពុងស្ថិតនៅលើព្រះច័ន្ទដែលវិលជុំវិញបណ្ដាភពនៅតំបន់ណាមួយចំនូន ក្នុងលំហអាកាស ដែលមានទំហំប្រហាក់ប្រហែល ភព Jupiter ឬ Neptune របស់ប្រព័ន្ធព្រះអាទិត្យយើង ។
