ព័ត៌មានដែលថា ជប៉ុន ចង់ប្រែក្លាយព្រះចន្ទ ឱ្យទៅជាម៉ាស៊ីនភ្លើង ដោយការដំឡើងខ្សែក្រវាត់ផ្ទាំងសូឡា ព័ទ្ធជុំវិញព្រះចន្ទ គឺជាដំណឹងដែលធ្លាប់ត្រូវបានសារព័ត៌មាននានា ចុះផ្សាយជាយូរមកហើយ ប៉ុន្ដែ នេះគឺជាមហិច្ឆតាដ៏ធំ ដែលគួរយកចិត្តទុកដាក់។

/

បន្ទាប់ពីបញ្ហាគ្រោះថ្នាក់នុយក្លេអែរ ដ៏សាហាវ នៅ Fukushima ប្រទេសជប៉ុន ក្រុមហ៊ុន Shimizu Corporation របស់ប្រទេសនេះ បានលើកឡើងនូវគម្រោងមួយ ដ៏អស្ចារ្យ គឺសាងសង់ “ខ្សែក្រវាត់ព្រះចន្ទ” ដែលធ្វើឡើងអំពីផ្ទាំងទទួលថាមពលព្រះអាទិត្យយ៉ាងច្រើន និងលាតសន្ធឹង ប្រវែងជាង ១ម៉ឺនគូឡូម៉ែត្រ និងមានទទឹងដល់ទៅ ១៩គីឡូម៉ែត្រ ព័ទ្ធជុំវិញផ្ទៃដីរបស់ភពនេះ។

/

គោលដៅរបស់គម្រោងនេះ គឺបង្កើតប្រព័ន្ធខ្សែក្រវាត់ផ្ទាំងសូឡា តភ្ជាប់គ្នា ជុំវិញរង្វង់គោចរនៅលើភពព្រះចន្ទ ដើម្បីទាញយកពន្លឺ ក៏ដូចជាកំដៅពីព្រះអាទិត្យ ប្រកប់ដោយប្រសិទ្ធភាពខ្ពស់បំផុត។ ថាមពលដែលខ្សែក្រវាត់សូឡានេះ ទទួលបានពីព្រះអាទិត្យ នឹងត្រូវបានបញ្ជូនមកកាន់ផែនដី តាមរយៈកាំរស្មី អ៊ិនហ្វ្រារ៉េត និងឡាស៊ែរ (infrared and laser)។

/

បណ្ដាផ្ទាំងសូឡានេះ តាមគម្រោង នឹងត្រូវបានដំឡើងដោយមនុស្សយន្ដរាប់មិនអស់ និងច្រើនប្រភេទផ្សេងៗគ្នា។ មនុស្សយន្ដទាំងនេះ នឹងធ្វើការឈូសដីឱ្យរៀបស្មើ និងសម្អាតផ្ទៃដីដែលត្រូវប្រើប្រាស់ ក្នុងការដំឡើងខ្សែក្រវាត់ផ្ទាំងសូឡា ព័ទ្ធជុំវិញព្រះចន្ទនេះ។

/

រសិនជោគជ័យ គម្រោងនេះអាចនឹងផ្ដល់ថាមពលអគ្គិសនី ឡើងដល់ ១.៣០០០ តេរ៉ាវ៉ាត់ក្នុងមួយថ្ងៃ។ នេះគឺជាថាមពលដ៏មហិមា ធៀបនឹងការប្រើប្រាស់អគ្គិសនីទូទាំងពិភពលោក ដែលជាមធ្យម ប្រើប្រាស់ភ្លើង ប្រហែលពី ១៥ ទៅ ១៨ តេរ៉ាវ៉ាត់ ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថា ១ តេរ៉ាវ៉ាត់ (terawatt) គឺប្រហាក់ប្រហែលនឹង ១ពាន់ពាន់លាន វ៉ាត់ (watt)។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ businessinsider/phys