រាជធានីភ្នំពេញ ៖ យោងតាមលិខិតចុះថ្ងៃទី៥ មករា ២០១១ ផ្ញើជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រុមព្រះមានបន្ទូលថា ក្នុងឱកាសខួបអនុស្សាវរីយ៍ជ័យជំនះលើកទី៣២ ថ្ងៃទី៧ មករា ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ សូមអបអរសាទរចំពោះថ្ងៃ៧ មករា ដែលបានធ្វើឱ្យប្រជាជនកម្ពុជារួចផុតពីខ្នោះឃ្នាង ភ្នំឆ្អឹង ស្ទឹងឈាម ជាពិសេសរួចផុតពីការកាប់សម្លាប់រង្គាលពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ប៉ុល ពត ។ ថ្ងៃ៧ មករា នាំមកនូវការរួបរួមជាតិ សន្តិភាព អភិវឌ្ឍន៍ប្រទេស និងបង្កើតបានព្រះរាជាណាចក្រទី២ ៕