ខេត្តព្រៃវែង ៖ ជនជាប់ពិរុទ្ធឈ្មោះឃុន វ័រ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ត្រូវប៉ូលិសស្រុកចាប់ខ្លួនតាមដីកា ។ តាមការឱ្យដឹងពីមន្ត្រីប៉ូលិសយុត្តិធម៌ស្រុកពាមរក៍ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០០៨ នៅក្នុងភូមិមានពិធីជប់លៀងឡើងផ្ទះថ្មី ហើយឃុន វ័រ បានចូលរួមផឹកស៊ីសប្បាយដែរ ។ ពេលនោះគេឈ្លោះប្រកែកគ្នាជាមួយឈ្មោះតោ ហើយវ៉ៃតប់គ្នាបង្កឱ្យឈ្មោះតោ រងរបួស ។ អ្នករងរបួសបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តហើយតុលាការចេញដីកាកោះហៅឱ្យឈ្មោះឃ ុន វ័រ ទៅបំភ្លឺ តែគេគេចវេះជាច្រើនដង ព្រមទាំងគេចខ្លួនបាត់ ។នៅថ្ងៃទី១១ មករា ឆ្នាំ២០១១ គេចូលស្រុកវិញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាបញ្ជូនទៅឱ្យតុលាការ ។ នៅថ្ងៃទី១២ មករា ក្រុមគ្រួសារទៅអះអាងប្រាប់ប៉ូលិសយុត្តិធម៌ស្រុកពាមរក៍ថា ឈ្មោះឃុន វ័រ មិនបានបង្ករបួសស្នាមទៅលើឈ្មោះគោឡើយ ។ គេឆ្ងល់ថា បើមិនបង្ករបួសស្នាមទៅលើអ្នកដទៃទេ ហេតុអ្វីគេចខ្លួន? មន្ត្រីប៉ូលិសយុត្តិធម៌ស្រុកបញ្ជាក់ថា មានតែតុលាការទេជាអ្នកសំរេចយ៉ាងណានោះ ។ មន្ត្រីប៉ូលិសបានឱ្យជនល្មើសផ្តិតមេដៃដើម្បីបំពេញសំណុំរឿងបញ្ជូនខ្លួនគេទៅតុលាកា រ ៕