រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានប្តឹងប៉ូលិសប៉ុស្តិ៍កាកាបចោទប្រកាន់បុរសជាគ្រូពេទ្យម្នាក់ពីបទចាប ់នាងរំលោភសេពសន្ថវៈជាបន្តបន្ទាប់ចំនួន៣លើក ព្រមទាំងគំរាមចាក់សំលាប់បំបិទមាត់ទៀតផង បើនាងហ៊ាននិយាយឱ្យបែកធ្លាយបទឧក្រិដ្ឋនេះ។ នាងទៅប្តឹងប៉ូលិសកាលពីព្រឹកថ្ងៃទី៧ មករា ២០១១ ដោយស្នើសុំឱ្យចាប់ខ្លួនបុរសជាប់ចោទដើម្បីដោះស្រាយ ប៉ុន្តែប៉ូលិសអត់ចាប់ទេ ដោយនិយាយថា មន្ត្រីតុលាការមិនឱ្យឃាត់ខ្លួន ព្រោះរឿងនេះមិនមែនជាការចាប់រំលោភ។នារីរូបនោះអះអាងថា នាងមានអាយុ១៦ឆ្នាំ ប៉ុន្តែធ្វើជាកម្មការិនីរោងចក្រកាត់ដេរដោយមិនដឹងថាច្បាប់ការងារ កម្មករមានអាយុ១៦ឆ្នាំទទួលឱ្យចូលធ្វើការងារ ឬបែបណាទេ។ នាងស្នាក់នៅផ្ទះជួលក្នុងសង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកឯជនជាប់ចោទឈ្មោះវិសាល អាយុប្រហែល២៦ឆ្នាំ ជាគ្រូពេទ្យ និងលក់ថ្នាំពេទ្យ មានទីលំនៅក្នុងសង្កាត់កាកាប ។ ការទាក់ទងដើម្បីសុំការបំភ្លឺពីបុរសជាប់ចោទមិនបានសំរេចទេនៅថ្ងៃទី៧ មករា។នារីវ័យក្មេងរូបនោះរៀបរាប់ថា នាងត្រូវឈ្មោះវិសាលចាប់រំលោភចំនួន៣លើក ហើយ គេគំរាមចាក់សំលាប់នាងចោលប្រសិនបើហ៊ានស្រែកឱ្យបែកការណ៍។ កាលពីថ្ងៃទី២៥ ធ្នូ កន្លងទៅជននោះលួងលោមនាងឱ្យដើរលេងជាមួយនៅសួនសុបិនចំការព្រីង។ ដោយសារជាមនុស្សរាប់អានគ្នានាងក៏យល់ព្រមដើរលេងជាមួយ ហើយពេលទៅដល់ជននោះបបួលនាងផឹកស៊ី។ បន្ទាប់មកគេដឹកនាងបន្តដំណើរទៅរាំលេងនៅរង្គសាលមួយស្ថិតនៅមាត់ទន្លេ។ បន្ទាប់ពីរាំលេងអស់ចិត្តហើយគេដឹកនាងបន្តទៅដេកនៅផ្ទះសំណាក់ឯតំបន់ព្រែកលាប។ នារីដដែលបន្តថា នៅក្នុងផ្ទះសំណាក់នោះឈ្មោះវិសាលចាប់បង្ខំនាងរួមរ័កចំនួន២ដង។ ដោយសារតែជននោះគំរាមកំហែងទើបនាងមិនហ៊ានស្រែកឱ្យគេជួយឡើយ។ប្រភពដដែលរៀបរាប់ទ ៀតថា នាងជួលផ្ទះស្នាក់នៅជិតផ្ទះរបស់ឈ្មោះវិសាល ហើយនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៧ មករា គេបានចាប់នាងរំលោភម្តងទៀត។ ខណៈនាងកំពុងដេកឈ្មោះវិសាលបានទៅគោះទ្វារ ហើយនាងស្មានថាបងប្អូនក៏បើកឱ្យចូល។ ពេលចូលទៅក្នុងផ្ទះ គេគំរាមចាក់សំលាប់ដើម្បីចាប់រំលោភនាងម្តងទៀត។ ដោយសារតែមិនអាចធ្វើអ្វីជននោះកើតនាងបាននិយាយលួងលោមគេថា «ប្រសិនបើមានកូនតើគិតយ៉ាងម៉េច?»។ ពេលនោះគេនិយាយថា «បើមានកូនលេបថ្នាំទំលាក់ចោលទៅ»។ ពេលឮសំដីមិនទទួលខុសត្រូវបែបនេះទើបនាងលែងខ្លាចការគំរាមកំហែងអ្វីទាំងអស់ រួចទៅកាន់ប៉ុស្តិ៍ប៉ូលិសដាក់ពាក្យប្តឹងឈ្មោះវិសាលតែម្តង។គេមិនទាន់ដឹងថា តើបណ្តឹងរឿងរា៉វចោទប្រកាន់នេះខាងនារីរងគ្រោះនឹងតវ៉ាតាមផ្លូវច្បាប់បែបណាទៀតទេ ខណៈមិនមានការឃាត់ខ្លួន ឬកោះហៅបុរសជាប់ចោទទៅសាកសួរនោះ ៕